ក្រុមហ៊ុន PPSP សម្រេចទិញផ្ដាច់ក្រុមហ៊ុនសំណង់ក្នុងស្រុកធំមួយ ដើម្បីពង្រីកមហិច្ឆតាអាជីវកម្មរបស់ខ្លួន

ក្រុមហ៊ុន PPSP ដែលជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេចទិញផ្ដាច់ក្រុមហ៊ុនសំណង់ក្នុងស្រុកមួយឈ្មោះថា Sahas E & C Co., Ltd. ក្នុងតម្លៃជាង ១,១ លានដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីពង្រីកមហិច្ឆតាអាជីវកម្មរបស់ខ្លួននៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការមូលត្រកម្ពុជា។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ២២ មីនា កន្លងមកនេះ PPSP មានភាគហ៊ុន ៦០% រួចមកហើយក្នុងក្រុមហ៊ុន Sahas E & C Co., Ltd. ដូច្នេះការទិញនេះ គឺជាការទិញផ្ដាច់ភាគហ៊ុន ៤០% ទៀតពីម្ចាស់ដើម (LCH Investment Group)។

ដោយឡែកតម្លៃលក់ភាគហ៊ុន ៤០% នេះ គឺប្រមាណ ១,១ លានដុល្លារអាមេរិក ដោយបានទូទាត់រួចហើយ ៥ សែនដុល្លារ ក្នុងអំឡុងព្រមព្រៀងទិញលក់កាលពីថ្ងៃទី ១៨ ខែមីនា ហើយនឹងទូទាត់ទឹកលុយដែលនៅសល់មុនថ្ងៃទី ១៤ ខែមេសា។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Sahas E & C Co., Ltd. គឺក្រុមហ៊ុនសំណង់ដែលមានប្រាក់ចំណូលខ្ពស់ និងទទួលការងារពាក់ព័ន្ធជាច្រើនដូចជា ការងារវិស្វកម្ម ការរចនាប្លង់ ការសិក្សាលទ្ធកម្ម ការគ្រប់គ្រង និងថែទាំគម្រោងសាងសង់នានាជាដើម។​

ដូច្នេះ ក្រោយវិភាគដ៏ហ្មត់ចត់ហើយ ការទិញផ្ដាច់នេះ នឹងជួយពង្រីកអាជីវកម្មរបស់ PPSP ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPSP គឺជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលលាតសន្ធឹងលើដីទំហំជាង ៣៥៧ ហិកតា។ ក្រុមហ៊ុន PPSP ក៏ជាអ្នកមើលការខុសត្រូវ ក្រុមហ៊ុនអន្តរជាតិចំនួន ៨០ មកពី ១៥ ប្រទេសផ្សេងទៀតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវ […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]