អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម្មវិធី PLAXIS ដើម្បីធ្វើគំរូប្លង់ការសាងសង់ផ្លូវរូងក្រោមដីដ៏ធំមួយនៅទីក្រុងម៉ាឌ្រីដ ដែលវិធីសាស្ដ្រនេះគឺលឿនជាងការវិភាគតាមគំរូ 3D ធម្មតា ខណៈក៏មានប្រសិទ្ធភាពខ្ពស់ជាង។ តើកម្មវិធីនេះមានភាពពិសេសអ្វីខ្លះ?

ជាក់ស្ដែង វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ក្នុងបណ្តាញរថភ្លើងក្រោមដីទីក្រុងម៉ាឌ្រីដតាំងពីឆ្នាំ 1917 មកម្លេះ។ ប៉ុន្តែភាពពិសេសនៃគម្រោងថ្មីនេះ គឺការបង្កើតគំរូអន្តរកម្មរវាងដី និងរចនាសម្ព័ន្ធ (soil-structure interaction) ដោយប្រើ PLAXIS 3D និង PLAXIS 2D។

វាបែងចែកការជីកផ្លូវរូងក្រោមដីជាផ្នែកតូចៗ ដែលជាទូទៅមានផ្ទៃតិចជាង 5 ម៉ែត្រការ៉េ។ ផ្នែកនីមួយៗត្រូវបានទ្រទ្រង់ជាបណ្តោះអាសន្នដោយបន្ទះឈើ ធ្នឹមដែក និងទ្រឈើ មុនពេលដាក់បេតុងជាស្រទាប់ទ្រទ្រង់អចិន្ត្រៃយ៍។

វិធីសាស្ត្រនេះជួយគ្រប់គ្រងការខូចទ្រង់ទ្រាយដី និងរក្សាស្ថិរភាព ជាពិសេសនៅតំបន់ទីក្រុង និងតំបន់ដែលមានដីទន់។

ការសាងសង់ជាទូទៅត្រូវបានបែងចែកជា 3 ដំណាក់កាល គឺផ្នែកខាងលើ (top heading) ផ្នែកកណ្តាល (bench) និងផ្នែកបាត (invert)។ ប្រវែងការជីកនីមួយៗជាទូទៅមានចន្លោះពី 1.25 ទៅ 2.5 ម៉ែត្រ ខណៈជញ្ជាំងចំហៀងត្រូវបានសាងសង់ឆ្លាស់គ្នា ដើម្បីរក្សាការទ្រទ្រង់ផ្នែកខាងលើ មុនពេលសាងសង់ផ្នែកបាតដើម្បីបិទផ្នែករូងក្រោមដីទាំងមូល។

តាមរយៈកម្មវិធី​ PLAXIS គំរូ 2D ត្រូវបានកែតម្រូវដោយប្រៀបធៀបជាមួយគំរូ 3D ហើយប្រើឧបករណ៍ Mstage ដើម្បីបង្កើតសេណារីយ៉ូសម្ពាធ និងការបន្ធូរភាពតានតឹងរបស់ដីដែលកើតឡើងនៅពេលផ្លូវរូងក្រោមដីនឹងត្រូវបានជីក។

លទ្ធផលបង្ហាញថា គំរូ 2D ដែលបានកែតម្រូវយ៉ាងត្រឹមត្រូវ អាចបង្ហាញពីលក្ខណៈសំខាន់ៗនៃសភាពប្លង់ 3D បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ វាបានក្លាយជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់ដំណាក់កាលដំបូងនៃការរចនាផ្លូវរូងក្រោមដី ដែលត្រូវការការវិភាគលឿនជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

កម្មវិធី Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងគម្រោងស្ពានខ្នាតយក្សនៅប្រេស៊ីល  

ក្រុមហ៊ុន Sener Mobility ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងគម […]

របាយការណ៍ផលប៉ះពាល់ ២០២៥៖ AI និងកម្មវិធី Bentley កំពុងជួយសង្គ្រោះសំណង់សកល

របាយការណ៍ផលប៉ះពាល់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Bentley Syst […]

តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?

ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ […]