របាយការណ៍ផលប៉ះពាល់ ២០២៥៖ AI និងកម្មវិធី Bentley កំពុងជួយសង្គ្រោះសំណង់សកល

របាយការណ៍ផលប៉ះពាល់ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន Bentley Systems បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យវិស្វកម្ម ដែលក្នុងនោះបញ្ញាសិប្បនិម្មិត ឬ AI និងការបង្កើតគំរូឌីជីថលកម្រិតខ្ពស់ បានក្លាយជាកត្តាចាំបាច់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់។

ឧទាហរណ៍ចម្បងមួយនៃភាពជោគជ័យនេះ គឺការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិដ៏សំខាន់ទំហំ ១២,០០០ ម៉ែត្រការ៉េ នៅក្នុងទីក្រុង Jazan ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយសារប្រឈមនឹងការបាក់ស្រុតរចនាសម្ព័ន្ធធ្ងន់ធ្ងរ ដែលបង្កឡើងដោយការរលាយភ្នំអំបិលនៅក្រោមដី ក្រុមហ៊ុនវិស្វកម្ម GeoStruXer បានប្រើប្រាស់កម្មវិធី PLAXIS របស់ Bentley ដើម្បីបង្កើតគំរូដី 3D ដ៏ទំនើប ដែលអាចបង្ហាញពីទំនាក់ទំនងរវាងដី និងគ្រឹះអគារ។

ភ្នំអំបិលក្រោមដី» (Underground Salt Dome) គឺជាដុំអំបិលធម្មជាតិដ៏ធំដែលកប់នៅជ្រៅក្នុងដី ហើយវាមានរាងដូចជា «ផ្សិត» ឬ «សសរ»។ ការរលាយនេះភ្នំអំបិលនេះនឹងប៉ះពល់ដល់គ្រឹះសំណង់យ៉ាងខ្លាំង។

តាមរយៈការបញ្ចូលបច្ចេកវិទ្យា AI ជាមួយកម្មវិធីរបស់ Bentley ក្រុមការងារបានធ្វើឱ្យការគណនាវិស្វកម្មដ៏ស្មុគស្មាញដែលជាធម្មតាត្រូវចំណាយពេលរាប់ខែ ក្លាយជាដំណើរការស្វ័យប្រវត្តិ ដោយអាចកំណត់ចំណុចជាក់លាក់សម្រាប់ដាក់សសរគ្រឹះទ្រទ្រង់បាន។

វិធីសាស្ត្រឌីជីថលនេះ បានជួយសន្សំសំចៃថវិកាអស់ជាង ២ លានដុល្លារ និងកាត់បន្ថយការភាយឧស្ម័នកាបូន ក៏ដូចជាការប្រើប្រាស់សម្ភារៈសំណង់បានរហូតដល់ ៧០%។

បច្ចុប្បន្ន Bentley បានបញ្ចូលសមត្ថភាព AI ទាំងនេះទៅក្នុងកម្មវិធី Open Applications និង Infrastructure Cloud របស់ខ្លួន ដែលជួយឱ្យក្រុមហ៊ុនវិស្វកម្មនានាធ្វើការងារដែលស្មុគស្មាញ និងស៊ីពេលឱ្យទៅជាស្វ័យប្រវត្តិ ដូចជាការបង្កើតប្លង់ 2D ចេញពីគំរូ 3D ជាដើម។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានពិពណ៌នាថា AI គឺជាកម្លាំងជំនួយដ៏ខ្លាំងក្លាដែលជួយបំពេញចន្លោះខ្វះខាតរវាងតម្រូវការខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធទំនើប និងសមត្ថភាពវិស្វកម្មដែលមានកម្រិត។

ក្រៅពីស្ថិរភាពរចនាសម្ព័ន្ធ បច្ចេកវិទ្យាផ្នែកក្រោមដីរបស់ Bentley គឺ Seequent ក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីជំរុញគម្រោងថាមពលកកើតឡើងវិញផងដែរ ដូចជាថាមពលកម្ដៅក្នុងផែនដីសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) ជាដើម។

តាមរយៈការផ្ដល់អាទិភាពលើ AI និងសុវត្ថិភាពទិន្នន័យ Bentley កំពុងជួយឱ្យក្រុមហ៊ុនវិស្វកម្មឈានមុខគេលើពិភពលោក ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព ឱ្យកាន់តែរហ័សជាងពេលណាៗទាំងអស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]