អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់គោលដៅថាមពលដើរដោយខ្យល់បែបបៃតងថ្មី​ ពោលគឺមិនមែនគ្រាន់តែក្នុងគោលការណ៍ទេ​ តែត្រូវអនុវត្តជាក់ស្ដែងក្នុងទ្រង់ទ្រាយធំ​ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ប្ដេជ្ញានឹងជួយជ្រោមជ្រែង​ ដោយក្នុងក្រុមហ៊ុន​ Bentley ក៏នឹងលូកដៃចូលយ៉ាងជ្រៅផងដែរ។

ការផ្លាស់ប្ដូរនេះគឺ​ដោយសារមានការជម្រុញពីកិច្ចព្រមព្រៀងទិញថាមពលសាជីវកម្ម និងតម្រូវការដ៏ច្រើនលើសលប់ពីមជ្ឈមណ្ឌលទិន្នន័យ (Data centers)។

ទោះជាយ៉ាងណាក៏ដោយ កំណើនយ៉ាងឆាប់រហ័សនេះកំពុងជួបប្រទះនូវឧបសគ្គធំៗ រួមមានដំណើរការស្មុគស្មាញនៃការស្នើសុំច្បាប់អនុញ្ញាត ការពិនិត្យឡើងវិញនូវប្រព័ន្ធជួញដូរការបំភាយឧស្ម័នរបស់សហភាពអឺរ៉ុប (EU ETS) ដែលនឹងមកដល់ និងទិន្នន័យគម្រោងដែលមិនមានការតភ្ជាប់គ្នា។

ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ ឧស្សាហកម្មនេះកំពុងងាកទៅរកការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថល (Digitalization)។ ក្រុមហ៊ុន Bentley Systems កំពុងនាំមុខគេក្នុងការផ្លាស់ប្តូរនេះ ដោយផ្តល់នូវប្រព័ន្ធទិន្នន័យបែបតភ្ជាប់គ្នារួមមួយ តាមរយៈប្រព័ន្ធ Bentley Infrastructure Cloud។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital twins) និងឧបករណ៍ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) កម្មវិធីរបស់ Bentley ជួយស្ថាប័ននានាអាចបង្កើនប្រសិទ្ធភាពការងារ បើកដំណើរការប្រព័ន្ធថែទាំទុកជាមុន កាត់បន្ថយការចំណាយលើប្រតិបត្តិការ និងពន្យារអាយុកាលប្រើប្រាស់របស់ទួរប៊ីន។

កញ្ចប់កម្មវិធីវិស្វកម្មឯកទេសរបស់ Bentley រួមមាន SACS, MOSES, STAAD, PLAXIS និង AutoPIPE គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងហានិភ័យរចនាសម្ព័ន្ធ និងការដោះស្រាយបញ្ហាបណ្តាញអគ្គិសនីដ៏ស្មុគស្មាញ ឬរចនាសម្ព័ន្ធថាមពលខ្យល់ដែលនៅកណ្ដាលសមុទ្រ​​ និងនៅតាមឆ្នេរសមុទ្រ។

ឧបករណ៍ទំនើបៗទាំងនេះជួយធ្វើឱ្យកិច្ចការដដែលៗដំណើរការដោយស្វ័យប្រវត្ត និងជួយឱ្យវិស្វករបង្កើតគំរូ ក៏ដូចជាកាត់បន្ថយហានិភ័យនៃប្រព័ន្ធស្មុគស្មាញនានា មុនពេលការសាងសង់ជាក់ស្តែងចាប់ផ្តើម។

តាមរយៈការតភ្ជាប់លំហូរការងារ និងការផ្តល់នូវការវិភាគរចនាសម្ព័ន្ធកម្រិតខ្ពស់ កម្មវិធីរបស់ Bentley ក៏ជួយឱ្យក្រុមហ៊ុននានាសាងសង់បានលឿនជាងមុន គ្រប់គ្រងការអនុលោមតាមច្បាប់ និងបំប្លែងគំនិតថាមពលស្អាតខ្នាតធំ ទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងមានភាពធន់។

ទាញយកសៀវភៅអេឡិចត្រូនិច Going Digital in Offshore Wind ដោយឥតគិតថ្លៃ ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនកូរ៉េសន្សំថវិកាបានប្រមាណ ១,៥ ពាន់លានវ៉ុន ដោយប្រើកម្មវធីសំណង់ឌីជីថលនេះ

ក្រុមហ៊ុន Hyundai Engineering បានពន្លឿនការរចនាប្លង់គម្រ […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធី Bentley Systems បង្កើតឡើងវិញនូវស្នាដៃវិស្វកម្មដ៏អស្ចារ្យមិនធ្លាប់មានពីមុន

វិស្វករម្នាក់របស់ក្រុមហ៊ុន Bentley Systems បានបង្កើតឡើង […]

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម […]

តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច […]

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]