ក្រុមហ៊ុន Royal Railway អនុញ្ញាតឱ្យក្រុមហ៊ុនបីធ្វើការអភិវឌ្ឍថាមពលកកើតឡើងវិញ លើដីតាមបណ្កោយផ្លូវរថភ្លើង

Royal Railway Cambodia PLC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល Royal Group បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣ ប្រើប្រាស់ដីតាមបណ្តោយផ្លូវរថភ្លើង សម្រាប់គម្រោង អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផ្សេងទៀត​។​

ក្រុមហ៊ុន Royal Group បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MoU) ​កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ជាមួយនឹងក្រុមហ៊ុន Samaiden Energy (Cambodia)Co., Ltd ក្រុមហ៊ុន ​Management Venture Asia (Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd។

នៅក្រោម អនុស្សារណនេះ ក្រុមហ៊ុនទាំងបី នឹងធ្វើការ​សិក្សា​បឋម​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ដី​ដែល​មិនទាន់​ប្រើប្រាស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល និង​សកម្មភាព​សេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​ផ្សេងៗ​ទៀត​។​

​ ក្រុមហ៊ុន Royal Group លើកឡើងថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រើប្រាស់​ដី​នោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដូចជា​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​

​​ក្រុមហ៊ុន Samaiden Energy លើកឡើងដែរថា តាមរយៈ​ការ​ចុះ MoU នេះ ក្រុមហ៊ុន ​ជឿជាក់​ថា​វា​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចសហការ​ដ៏​មាន​សក្តានុពល​នាពេល​អនាគត ដែល​ចុងក្រោយ​នឹង​ជំរុញ​ការអភិវឌ្ឍន៍​ថាមពល​បៃតង​នៅ​កម្ពុជា។

បច្ចុប្បន្ន កម្ពុជា មានខ្សែរថភ្លើងចំនួនពីរខ្សែ ដោយ​ខ្សែ​រថភ្លើង​ភាគ​ខាងជើង​មាន​ប្រវែង ៣៨៦ ​គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​​ប៉ោយប៉ែត​ (​ព្រំដែន​កម្ពុជា​-​ថៃ​)​ ត្រូវបាន​កសាងឡើង​ចន្លោះ​ពី​ឆ្នាំ​ ១៩២៩ ​ដល់​ឆ្នាំ​ ១៩៤២ ចំណែក​ផ្លូវ​រថភ្លើង​ភាគខាងត្បូង​សាងសង់​ពី​ឆ្នាំ​ ១៩៦០-១៩៦៩​ មាន​ប្រវែង​ ២៦៤​ គីឡូម៉ែត្រ​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]