ខណ្ឌ៣នៅរាជធានីភ្នំពេញកំពុងមានបម្រែបម្រួលតម្លៃដីយ៉ាងគំហុក

ដោយសារតែមានការបណ្តាក់ទុននិងការធ្វើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ និងវិស័យសំណង់ពីក្រុមហ៊ុនបរទេស ជាពិសេសសំណង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្ម បានធ្វើអោយខណ្ឌ៣ ក្នុងរាជធានីភ្នំពេញមានការប្រែប្រួលលើតម្លៃដីគួរអោយកត់សម្គាល់ ដែលខណ្ឌទាំងនោះរួមមាន ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។

យោងតាមរបាយការណ៍ប្រៀបធៀបតម្លៃដីក្នុងឆ្នាំ ២០១៧ និង ២០១៨ របស់ក្រុមហ៊ុន Key Estate បានអោយដឹងថាខណ្ឌសែនសុខ មានកំណើតតម្លៃដីរហូតដល់ទៅ ១៧.១ភាគរយ។ តម្លៃដីក្នុងមួយម៉ែត្រការ៉េចំពោះដីដែលនៅជាប់ផ្លូវធំចាប់ពី ៤៥០ ទៅ ៣.៥០០ ដុល្លារអាមេរិក ចំណែកឯដីនៅជាប់ផ្លូវតូចគឺមានតម្លៃចាប់ ២០០ ទៅ ១.៥០០ដុល្លារអាមេរិក ។ គួបញ្ជាក់ផងដែថាដីតំបន់នេះ គឺកំពុងតែមានការអភិវឌ្ឍន៍ជាច្រើនលើវិស័យលំនៅដ្ឋាន និងអគារពាណិជ្ជដូចជា ផ្សាទំនើប Aeon Mall 2 និង Macro ជាដើម។

ខណ្ឌមានជ័យ ជាខណ្ឌទី ២ ដែលមានការប្រែប្រួលលើតម្លៃដីរហូតដល់ ១៦ ភាគរយ ក្នុងឆ្នាំ ២០១៨ នេះបើប្រៀបធៀបពីឆ្នាំ ២០១៧ ដែលតម្លៃដីក្នុងតំបន់នោះមានតម្លៃចន្លោះពី ៦៥០ ទៅ ៣.៨០០ ដុល្លារអាមេរិកសម្រាប់ដីមានទីតាំងជាប់ផ្លូវធំ ដោយឡែក សម្រាប់ដីដែលជាប់ផ្លូវតូចគឺមានតម្លៃចាប់ពី ៤០០ រហូតដល់ ១.៣០០ដុល្លារអាមេរិចក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ខណ្ឌដង្កោវិញ តម្លៃដីក្នុងឆ្នាំ២០១៨ ក៏មានបម្រែបម្រួលមិនធម្មតាដូចគ្នា ដែលដីក្នុងតំបន់នោះអាចមានតម្លៃចាប់ពី ៣៥ ទៅ ២.០០០ដុល្លារអាមេរិចក្នុងមួយម៉ែត្រការ៉េ នេះសម្រាប់ដីដែលមានទីតាំងជាប់នឹងផ្លូវធំ ចំណែកដីដែលមានទីតាំងជាប់នឹងផ្លូវតូចវិញ គឺមានតម្លៃចាប់ពី ១០ ទៅ៤០០ដុល្លារអាមេរិចក្នុងមួយម៉ែត្រការ៉េ ។

គួរបញ្ជាក់ផងដែរថា កំណើននៃតម្លៃដីនេះ គឺដោយសារតែមានការកើនឡើងនៃការចូលមកបណ្តាក់ទុនច្រើនលើស្ទើរគ្រប់វិស័យពីសំណាក់ក្រុមអ្នកវិនិយោគិនពីបរទេសក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសំណង់និងអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]