គម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា)  សម្រេចបាន ៥៦%

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណាក្រុងកំពង់ចាម គឺសម្រេចបាន ៥៦% នៃផែនការរួម ក្នុងនោះរួមមាន៖

១. ការងារសាងសង់ផ្លូវ ប្រវែងសរុប ៤៥.៥គីឡូម៉ែត្រ សម្រេចបាន ៦០.២៥%

២.ការងារសាងសង់ស្ពាន សរុបចំនួន ០៨កន្លែង សម្រេចបាន ៩៤.៧៥%

៣.ការងារលូទទឹងផ្លូវ សម្រេចបាន ៥០កន្លែង ស្មើនឹង ៩៦.១៥%

៤.ធ្វើប្រឡាយថ្មអក្សរT សម្រេចបាន ៥៦០ម៉ែត្រ ស្មើនឹង ១៥.៩៥%

៥.លូជ្រុង សម្រេចបាន ១២,៩៤១ម៉ែត្រ ស្មើនឹង ៤៦.៧២%

៦.ការងារបើកទ្រូងផ្លូវ សរុបចំនួន ១១៣កន្លែង បច្ចុប្បន្នបើកបាន ៥៦កន្លែង ស្មើនឹង ៥០%។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំទ្រូងផ្លូវ ដោយបញ្ជាក់ថា គ្រោងនឹងប្រែក្លាយទ្រូងផ្លូវនេះទៅជាសួន ដែលមានដាំដើមឈើ និងដំឡើងភ្លើងបំភ្លឺផ្លូវ។ លើសពីនេះ ភ្លើងចរាចរណ៍ថ្មីក៏នឹងត្រូវដាក់បញ្ចូលដើម្បីបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ។

គួររំលឹកថា កាលពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)

នៅពេលដែលគម្រោងនេះនៅតែបន្តដំណើរការ រដ្ឋាភិបាលក្នុងតំបន់នៅតែមានសុទិដ្ឋិនិយមអំពីការបញ្ចប់ទាន់ពេលវេលារបស់ខ្លួន ដែលសន្យាថានឹងពង្រឹងការតភ្ជាប់ និងលើកកម្ពស់គុណភាពជីវិតទាំងមូលសម្រាប់អ្នករស់នៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]