គម្រោងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតក្រោមជំនួយជប៉ុននៅសៀមរាប គ្រោងបញ្ចប់នៅខែមេសា២០២៣

គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត​ នៅក្នុងខេត្តសៀមរាប​ ក្រោមជំនួយចំនួន ៥៨ លានដុល្លារអាមេរិករបស់ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងខែមេសា​ឆ្នាំ ២០២៣ ខាងមុខនេះហើយ។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី​១៨ ខែកុម្ភៈ​ ឆ្នាំ២០២៣។

គម្រោងនេះមានទីតាំងស្ថិត​នៅភូមិ​ បុស្សអង្កាញ់​ សង្កាត់​ជ្រៀវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប និងមានសមត្ថភាពផលិតទឹកស្អាតចំនួន ​៦ម៉ឺន​ម៉ែត្រគូប ​ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប​។ នេះជាឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១។ (អានបន្ថែម)

ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ចី  ដ៏មានសារ:សំខាន់របស់ប្រទេសជប៉ុន ជាមួយនឹងបច្ចេកទេសសាងសង់របស់ជប៉ុនផងដែរ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតទៅទីក្រុងសៀមរាបនិងតំបន់ជុំវិញ ដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។ ឯកឧត្ដមសង្ឃឹមថា គម្រោងនេះ នឹងត្រូវបញ្ចប់ក្នុងកំឡុងខែមេសាខាងមុខតាមការគ្រោងទុក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]