គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែតម្លៃប្រមាណ ៣០០ លានដុល្លារ ក្នុងក្រុងព្រះសីហនុសម្រេចបាន ៩០%ហើយ

ការដ្ឋានសាងសង់ផ្លូវក្រុងចំនួន ៣៤ ខ្សែរនៅខេត្តព្រះសីហនុ ចំណាយថវិការថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ឧសភា ២០២០កន្លងទៅ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ ខែ ដែលគិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចំណាយថវិការថវិកាប្រមាណជិត ៣០០ លាន ដុល្លារ។
ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៩ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។
(អានបន្ថែម៖ )

គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហេតុដូច្នេះហើយ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]