កម្ពុជា-រវ៉ាន់ដា ចុះ MoU រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣

កម្ពុជា-រវ៉ាន់ដា បានសម្រេចឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ បោះជំហានថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាដែលនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣។

នេះបើយោងតាមជំនួបពិភាក្សា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយ ឯកឧត្តម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានចូលរួមជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ  ចំនួន​ ៣​ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។ ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។ ៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ ជាពិសេស លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។

សូមជម្រាបដែរថា ការចុះ MoU គ្នានេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយវិនិយោគប្រកបដោយភាពបើកចំហ តម្លាភាព ភាពប្រកួតប្រជែង និងភាពអំណោយផលដល់វិនិយោគិន តាមរយៈការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]

ក្រសួងសាធារណការពិភាក្សាលើវឌ្ឍនភាពគម្រោង «ខេមបូឌា ស៊ូភើផត» ជាមួយក្រុមហ៊ុន YCH Group លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ជំហានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ […]