គម្រោងស្ថាបនាផ្លូវជាតិពីរខ្សែក្នុងថវិការជាង៦០ លានដុល្លារ នឹងចាប់ផ្តើមនៅខែមេសា

នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិតនិងថែទាំផ្លូវជាតិលេខ 3 និង 7 ក្នុងទំហំទឹកប្រាក់ ១៦,៩ លានដុល្លារអាមេរិក ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់2 ​ដែលគេហៅថា Road Asset Management Project II (RAMP II). ។

ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក​ (Word Bank) RAMP II មានទឹកប្រាក់សរុប 60 លានដុល្លារអាមេរិក ហើយគម្រោងទាំងមូលនឹងលើកកម្រិត និងថែទាំផ្លូវជាតិចំនួន 218 គីឡូម៉ែត្រលើកំណាត់ផ្លូវជាតិលេខ 3 និង 7។

RAMP II មានកញ្ចប់ចំនួន 4 ដែលនឹងលើកកម្រិតផ្លូវ 2 ខ្សែ ផ្លូវពីខេត្តកំពតទៅ ស្រុកវាលរេញខេត្តព្រះសីហនុ លើផ្លូវជាតិលេខ 3 និងផ្លូវពីថ្នល់ទទឹងខេត្តកំពង់ស្ពឺ​ ទៅក្រុងក្រចេះតាមបណ្តោយផ្លូវជាតិលេខ 7 ។

ការលើកកម្រិតនេះរួមមានការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST ទៅជាកម្រាលកៅស៊ូប៉េតុង (AC)​ រួមទាំងការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញនិងជៀសវាងការជន់លិចក្នុងរដូវវស្សា។

គួសបញ្ជាក់ថា​ ក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd នឹងទទួលខុសត្រូវលើកញ្ចប់ 1 និងទី 3 សម្រាប់ផ្លូវសរុប 111,3 គីឡូម៉ែត្រដែលមានតម្លៃ 16,9 លានដុល្លារអាមេរិក។ កញ្ចប់ដែលនៅសេសសល់គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ ក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co Ltd ដែលបានចុះហត្ថលេខាលើកិច្ចសន្យាកាលពីនៅខែធ្នូឆ្នាំ 2017 ។

គម្រោងទាំងមូលរំពឹងថានឹងត្រូវបានបញ្ចប់យ៉ាងពេញលេញនៅខែកញ្ញាឆ្នាំ 2022 ដោយប្រើរយៈពេលសរុបចំនួន 54 ខែ ហើយក្នុងនោះមាន រយៈពេល 18 ខែសម្រាប់ការលើកកម្រិត និងរយៈពេល 36 ខែសម្រាប់ការងារតំហែទាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]