ជប៉ុនចង់វិនិយោគច្នៃសំរាមនៅខេត្តបាត់ដំបង ទៅជាប្រេងឥន្ធនៈ ខណៈសំរាម១តោន អាចច្នៃបានប្រេង ៧០០លីត្រ

​ក្រុមហ៊ុន Sougo Tatemono Service Inc. មកពីប្រទេសជប៉ុន ចាប់អារម្មណ៍ចង់វិនិយោគកែច្នៃបំប្លែ​ងសំរាមប្លាស្ទិកនៅក្នុងខេត្តបាត់ដំបងទៅជាប្រេងប្រេងឥន្ធនៈ។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយនិងតំណា​ង​ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយប្រើម៉ាស៊ីនដ៏ទំនើបដែលមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង ១តោន អាចច្នៃទៅជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។

តំណាងក្រុមហ៊ុន បានបន្ថែមថា សម្រាប់សំរាមចម្រុះវិញក្នុង ១តោន អាចបំប្លែងចេញជាប្រេងបាន ២០០លីត្រ ទៅ៣០០លីត្រ។ ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន ៣០តោន ក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី ២០ ទៅ ៣០ឆ្នាំ។

បន្ថែមពីនេះ ភាគីជប៉ុន បានបញ្ជាក់ថា ចំពោះប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិកអាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀតបាន។

ជាការឆ្លើយតប ឯកឧត្តម សុខ លូ បង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរង់ចាំជានិច្ចក្នុងការសហការដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន ខណៈការទុកដាក់ និងគ្រប់គ្រងសំរាម ក៏ជាផ្នែកមួយដែលអាចជួយដល់ក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតនៅពេលអនាគតផងដែរ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបង មានទីលានទុកដាក់សំរាមខ្នាតធំកម្រិតស្ដង់ដារមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោ​យ​ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែមីនា ឆ្នាំ២០២៣។

ទីលានទុកដាក់សំរាមក្រុងបាត់ដំបងនេះ មានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៣១ម៉ឺនម៉ែត្រគូបសម្រាប់រយៈពេល ១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]