ជប៉ុនបង្កើតសៀវភៅប្រវត្តិសាស្រ្ដ 3D ដែ អាចមើលហេតុការណ៍អតីតបែបរស់រវើកជាក់ស្ដែង

សាស្រ្តាចារ្យ Hidenori Watanave នៃសកលវិទ្យាល័យតូក្យូ បានបង្កើតកម្មវិធីថ្មីមួយដែលអាចឱ្យយើងសិក្សាប្រវត្តិសាស្ដ្របែប 3D ពោលគឺអាចចូលទៅមើលហេតុការណ៍ ស្ដាប់សំឡេង ឬមើលរូបភាព នៅទីតាំងភូមិសាស្ត្រជាក់លាក់ណាមួយបានយ៉ាងរស់រវើកដូចពិត។ ការច្នៃប្រឌិតនេះនឹងក្លាយជារបៀបដែលពិភពលោកសិក្សាប្រវត្តិសាស្រ្តដែលប្លែកថ្មី និងមានប្រសិទ្ធភាពមួយ។

កម្មវិធីនេះចេញកើតពីការបញ្ចូលទិន្នន័យគ្រប់គ្រប់យ៉ាងដែលសាស្រ្តាចារ្យបានស្រាវជ្រាវអស់ជា ២០ ឆ្នាំ ដូចជា​រឿងរាវ រូបភាព វីដេអូ បទសម្ភាសអ្នកនៅក្នុងហេតុការណ៍នាពេលអតីតកាលនោះ ក៏ដូចជាភស្ដុតាងប្រវត្តិសាស្ដ្រ ជាដើម ទៅក្នុងកម្មវិធី Cesium ដែលជាមូលដ្ឋានបណ្ដុំទិន្នន័យភូមិសាស្ដ្រ 3D បែបទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

កម្មវិធី Cesium របស់ Bentley បានជួយធ្វើឱ្យទិន្នន័យដែលលោកសាស្រ្តាចារ្យបានបញ្ចូលនោះ ក្លាយទៅជារូបភាព ឬវីដេអូរស់រវើកបែប 3D ហើយពិសេសគឺវាត្រូវបានបង្្ហាញនៅទីតាំងដែលហេុតការណ៍នោះកើតឡើងជាក់ស្ដែង។

ការងារដែលល្បីធំៗ ២ របស់លោកគឺការចម្លងហេតុការណ៍ការទំលាក់គ្រប់បែបក្នុងសង្គ្រាមលោកលើកទៅ ២ នៅឯទីក្រុ រ៉ូស៊ីម៉ា (Hiroshima) និង ណាហ្គាសាគី (Nagasaki) មកក្នុងកម្មវិធីនេះ។

តាមរយៈការចូលទៅប្រើកម្មវិធីនេះ​សិស្ស ឬគ្រប់គ្នានៅជុំវិញពិភពលោកអាចស្រមៃមើលហេតុការណ៍ពេលនោះបានប្រសើរជាការអានសៀវភៅប្រវត្តិសាស្ដ្រ។

ពួកគេអាចចុចលើទីតាំងជាក់លាក់មួយដែលពួកគេចង់ឃើញ បន្ទាប់មកកម្មវិធីនឹងបង្ហាញទីតាំងនោះជា 3D  ព្រមជាមួយនឹងរូបភាព ឬវីដេអូឯកសារអំពីរឿងដែលបានកើតឡើងនៅទីតាំងនោះ។ វាក៏នឹងបង្ហាញពីសំឡេង ឬរូបភាព ឬសាររបស់អ្នកដែលនៅក្នុងហេុតការណ៍នាពេលនោះផងដែរ ដែលធ្វើឱ្យអ្នកស្ដាប់អាចស្រមៃហេតុការណ៍បានដោយងាយ។

លោកសាស្រ្តាចារ្យថា កម្មវិធីគឺលើសពីរឿងកុនប្រវត្តិសាស្ដ្រទៅទៀត ព្រោះឯកសារ រូបភាព និងវីដេអូទាំងអស់ គឺឯកសារពិតៗ ដែលត្រូវបានធ្វើឱ្យរស់រវើកនៅលើទីតាំងជាក់ស្ដែងបែប 3D។ ដូច្នេះគឺវាស្ទើរតែដូចពិតទាំងស្រុង។ លើសពីនេះ អ្នកទស្សនា ឬសិស្សក៏អាចប្រៀបធៀបទីតាំងនោះនៅអតីតកាល និងបច្ចុប្បន្ន នៅក្នុងកម្មវិធីនេះដែរ ដែលធ្វើឱ្យពួកយល់កាន់តែច្បាស់។

លោកបន្ដថា ការប្រើកម្មវិធីនេះគឺអាចប្រើបានតាមអនឡាញ និងបានជុំវិញពិភពលោក ដែលជាទិន្នន័យសិក្សាសំខាន់មួយរបស់មនុស្សជាតិ។

លោកសាស្ត្រាចារ្យ Watanave ជឿថា ក្មេងៗជំនាន់ក្រោយ គឺមិនសូវចង់អានសៀវភៅប្រវត្តិសាស្ដ្រទេ ការធ្វើបែបនេះនឹងធ្វើឱ្យពួកគេងាកមកចាប់អារម្មណ៍ និងយល់ពីប្រវត្តិសាស្ដ្របានច្រើនជាងមុន ហើយថែមទាំងយល់ស៊ីជម្រៅជាងមុនទៅទៀត។ បើមិនធ្វើដូច្នោះទេប្រវត្តិសាស្ដ្រនឹងបាត់បង់។

កម្មវិធីរបស់លោកសាស្រ្តាចារ្យ Watanave មិនគ្រាន់តែផ្តោតលើសង្គ្រាមលោកលើកទី II នោះទេ លោកក៏បានធ្វើឯកសារអំពីរឿងជាច្រើន ដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការរញ្ជួយដីនៅតួកគី និង ទឹកជំនន់នៅជប៉ុន ក៏ដូចជា ជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាផងដែរ។

ទៅអនាគតលោក Watanave ចង់ពង្រីកកម្មវិធីឱ្យកាន់តែធំដោយភ្ជាប់វាជាមួយ VR និង AI ដើម្បីបង្កើតជាផែនទីប្រវត្តិសាស្ដ្រសកលលោកលើផែនទីភូមិសាស្ដ្រ 3D។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]