ជាង១ឆ្នាំនេះ រដ្ឋបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន ៣៣១គម្រោង

តាំងពីបង្កើតកម្មវិធីពិសេសផ្តល់ការលើកទឹកចិត្ត ដោយគិតចាប់ពីឆ្នាំ២០២៤ និង ៦ខែដើមឆ្នាំ២០២៥មក ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានផ្តល់ការលើកទឹកចិត្តជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១គម្រោង មានទុនវិនិយោគប្រមាណ ៤៧៥៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ២០២៤ និង ឆមាសទី១ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារនេះ បានឱ្យដឹងថា  ក្នុងចំណោមគម្រោងទាំង ៣៣១ មានគម្រោងពាក់ព័ន្ធអគារជាប់គាំង ១៥៣គម្រោង, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង (គម្រោងថ្មី) ១៤២គម្រោង, គម្រោងពង្រីក ២៤គម្រោង និងគម្រោងមានស្រាប់ ១២គម្រោង ដែលមានតម្រូវការសម្រាប់បញ្ចប់ការសាងសង់ និងអនុវត្តគម្រោង។

ក្រៅពីការសម្រេចផ្តល់ការលើកទឹកចិត្តពិសេសខាងលើនេះ ក្រុមការងារបានសម្របសម្រួលចុះបញ្ជីសហគ្រាស, សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, រៀបចំវេទិកាទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, ផ្តល់ការប្រឹក្សាយោបល់ និងការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន និងធុរជន ទាំងខ្មែរ និង បរទេស​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]