ដីជាង១០ ហិកតានៅស្ទឹងត្រែង នឹងប្ដូរមុខមាត់ទៅជាស្ថានីយស្រាវជ្រាវកសិកម្មទ្រង់ទ្រាយធំឆាប់ៗនេះ

គម្រោងសាងសង់ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជខ្នាតធំ ដែលកំពុងសាងសង់លើផ្ទៃដីទំហំជាង១០ហិកតា នៅខេត្តស្ទឹងត្រែង គ្រោងនឹងបញ្ចប់នៅខែតុលា ខាងមុខនេះហើយ។ នេះយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ។

គម្រោងមានទីតាំងស្ថិតនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ដែលជាផ្នែកមួយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ ក្រោមជំនួយរបស់ធនាគារពិភពលោកក្នុងទឹកប្រាក់ប្រមាណ ១,៧លានដុល្លារ។

គម្រោងខ្នាតធំនេះ នឹងមានស្រះមេអាចស្ដុកទឹកបាន ២ ០១៤០ ម៉ែត្រគូប ស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ ស្រះត្រីមេពូជចំនួន៦ទៀត ប្រព័ន្ធប្រឡាយទឹក ក៏ដូចជាស្រះចម្រោះទឹកកខ្វក់ និងកាកសំណល់។

លើសពីនេះ គម្រោងក៏នឹងរួមមាន អគារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ផងដែរ។

ឯកឧត្តម វេង សាខុន បានឱ្យដឹងថា ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលក្ដី ក្រុមការងារក៏នៅតែកំពុងជំរុញការសាងសង់ស្ថានីយនេះឱ្យបានរួចរាល់ តាមការគ្រោងទុក។

«សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងបម្រើនឹងផ្ដល់វិស័យបញ្ចឹមត្រីនៅកម្ពុជាឱ្យប្រសើរជាងមុន ក៏ដូចជាជំរុញទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]