តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?

ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញការដ្ឋាននឹងទៅជាយ៉ាងណា?

បច្ចេកវិទ្យា AI ឬ Artificial Intelligence គឺជាប្រព័ន្ធវិទ្យាសាស្រ្តដែលធ្វើឱ្យកុំព្យូរទ័រ ឬម៉ាស៊ីនអាចរៀនសូត្រ និងធ្វើការឆ្លើយតបដូចមនុស្សធម្មតាបាន។

សម្រាប់វិស័យសំណង់ វាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

១) ជួយរចនាប្លង់ និងធ្វើផែនការ
កាលពីមុនអ្នកសាងសង់ត្រូវចំណាយពេលច្រើនថ្ងៃក្នុងការរចនាម៉ូដដោយដៃ។ ឥឡូវអ្នកអាចប្រើ AI ឱ្យចូលទៅវិភាគគម្រោងមុន ហើយបង្កើតគម្រោងថ្មីស្រដៀងគ្នាបានយ៉ាងលឿន។ AI នឹងសិក្សាទិន្នន័យពីសំណង់ផ្សេងៗជាគំរូ អ្នកគ្រាន់តែបញ្ចូលទិន្នន័យថ្មីដូចជា ទំហំ ទីតាំង ឬតម្លៃជាក់ស្តែង ជាការស្រេច AI នឹងធ្វើប្លង់ និងផែនការឱ្យតែម្ដង។ លើសពីនេះ អ្នកក៏អាចប្តូរផែនការតាមចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរ។

២) ជួយត្រួតពិនិត្យគ្រឿងចក្រនិងការងារនៅការដ្ឋាន
AI អាចជួយគ្រប់គ្រងគ្រឿងចក្រសំណង់ឱ្យមានមានសុវត្ថិភាពជាងមុន។ លើសពីនេះ វាអាចជួយសម្រួលការងារជាងសំណង់ផងដែរ ដោយធ្វើឱ្យគ្រឿងចក្រមួយចំនួនដើរដោយស្វ័យប្រវត្ត។ ដូច្នេះការងារគឺនឹងលឿនជាងមុន។

៣) គ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព
AI អាចជួយធ្វើឱ្យការទុកដាក់ និងស្វែងរកទិន្នន័យនៃគម្រោងមានភាពងាយស្រួលជាងមុន។ ឧទាហរណ៍បើអ្នកចង់ដឹងថាសម្ភារជាក់លាក់មួយមានចំនួនប៉ុន្មាន ឬស្វែងរកទីតាំងនៃគម្រោងប្លង់ណាមួយ អ្នកអាចរកបានដោយងាយស្រួល ដោយគ្រាន់តែការចុច search ឬ បញ្ជាដោយសម្លេង។ ជាជាងការស្វែងរកឯកសារលើក្រដាស AI នឹងជួយអ្នកបានដូចជាមានជំនួយការនៅក្បែរអញ្ជឹង។

៤) កាត់បន្ថយចំណាយ
AI អាចវិភាគគម្រោងស្មុគស្មាញ ជាពិសេសអាចវិភាគរកឃើញបញ្ហាដែលគម្រោងអាចនឹងប្រឈមបានគ្រប់ជ្រុងជ្រោយ ដែលអាចជៀសវាងបញ្ហាដែលមិនរំពឹងទុក។ AI អាចវិភាគកាលបរិច្ឆេទចាប់ផ្តើមការងាររបស់បុគ្គលិក ថ្លៃដើមសម្ភារ និងចំណុចសំខាន់ផ្សេងៗទៀត។

៥) ការគ្រប់គ្រងហានិភ័យ
ចំណុចសំខាន់បំផុតរបស់ AI គឺវាអាចរកឃើញនូវកំហុសក្នុងការសាងសង់ ដែលមនុស្សដែលមិនអាចមើលឃើញដោយផ្ទាល់ភ្នែកផ្ទាល់ កំឡុងពេលសាងសង់។ លើសពីនេះ AI ក៏អាចវិភាគគម្រោង វាយតម្លៃបរិយាកាសការងារ និងប្រមូលទិន្នន័យ ដើម្បីស្វែងរកហានិភ័យផ្សេងទៀតផងដែរ។ នេះជាការសន្សំសម្ចៃពេល ហើយថែមទាំងមានសុវត្ថិភាពទៀតផង។

ម្យ៉ាងទៀត ក្នុងអំឡុងពេលកូវីដ ១៩ ដែលតម្រូវឲ្យមានការរក្សាគម្លាតពីគ្នា ការដ្ឋាននីមួយៗត្រូវកាត់បន្ថយកម្មករ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យានេះ ក៏អាចនឹងជួយបានច្រើនផងដែរ។

ក្រៅពីនេះអត្ថប្រយោជន៍ទាំងនេះ AI ក៏មានប្រយោជន៍ផ្សេងៗទៀតជាច្រើន អាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់ ប៉ុន្តែសូមបញ្ជាក់ថារាល់បច្ចេកវិទ្យាទាំងអស់រមែងមានគុណវិបត្តិដែលអ្នកប្រើប្រាស់ត្រូវថ្លឹងថ្លែងនឹងពិចារណាឱ្យបានល្អមុននឹងប្រើប្រាស់។

រូបភាព: BIMToday

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]