ត្រឹមឆ្នាំ២០២៤នេះ កម្ពុជាបណ្តុះ និងដាំកូនឈើឡើងវិញបានជាង២០លានដើម

ត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើ បានរហូតជាង២០,៥០លានដើម ជាមួយនិងសមត្ថភាពបណ្តុះកូនឈើ ដើម្បីដាំ និងចែក ចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ ប្រារព្ធឡើងនៅខេត្តតាកែវ។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើបានជាង ២០,៥០លានដើម តាមរយៈថវិការដ្ឋ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀតឡើយ។

ជាមួយគ្នានេះ ឯកឧត្តមថា ក្នុងឆ្នាំ២០២៤ នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន ១៦.៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ផងដែរ។

បើតាមក្រសួងកសិកម្ម បានបញ្ជាក់ថា សម្រាប់អបអរពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោកសរុបចំនួន ៣០០០ដើម ត្រូវបានដាំនៅលើដីមានទំហំ ៣ហិកតា មានទីតាំងនៅស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ។

ដោយឡែក បើគិតត្រឹមឆ្នាំ២០២៤នេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]