ថៃសង់រោងចក្រថាមពលកកើតឡើងវិញ ដ៏ធំ១នៅឥណ្ឌាដើម្បីកាត់បន្ថយការប្រើឥន្ធនៈឱ្យបាន៥០%

ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានទទួលសិទ្ធវិនិយោគលើគម្រោងសង់រោងចក្រ​ផលិត​អគ្គិសនី​ពី​សូឡា ដែលមានអានុភាពរហូតដល់ ៤២០មេហ្គាវ៉ាត់ នៅក្នុងប្រទេសឥណ្ឌា តាមរយៈក្រុមហ៊ុនសាខារបស់ខ្លួនគឺក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈ្មោះ អាវ៉ាដា (Avaada)។

តំណាងក្រុមហ៊ុន Global Power Synergy Public Company បានអះអាងថា ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជាការជួយគាំទ្រក្នុងការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញ បានរហូតដល់ទៅ ៥.០០០ មេហ្គាវ៉ាត់ និងជួយគាំទ្រគោលនយោបាយរដ្ឋាភិបាលឥណ្ឌា ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដើម្បីជំរុញឲ្យការផលិតអគ្គិសនីប្រើប្រាស់គម្រោងថាមពលកកើតឡើងវិញ ឱ្យបានជាង៥០ភាគរយ។

ក្រុមហ៊ុននេះ ទទួលបានសិទ្ធនៃការវិនិយោគគម្រោង ក្រោយបានឈ្នះការដេញថ្លៃលើពន្ធនៃការផលិតអគ្គិសនី ក្នុងអត្រាពន្ធ ២,៧រូពីក្នុងមួយគីឡូវ៉ាត់ម៉ោង។ ទោះបីក្រុមហ៊ុនមិនបានបង្ហើបទំហំទឹកប្រាក់នៃការវិនិយោគក្តី ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងការបង្កើតរោងចក្រនេះគ្រោងចំណាយពេលប្រមាណ ១៨ខែ។

គម្រោងនេះរំពឹងនឹងផលិតអគ្គិសនីបានប្រហែល ៧៥០លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដោយផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនប្រហែល ៥០ម៉ឺនគ្រួសារ និងជួយរដ្ឋាភិបាលឥណ្ឌាកាត់បន្ថយកាបូនឌីអុកស៊ីតបាន ៦៩៨.២៥០ តោនក្នុងមួយឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]