ទិន្នន័យតភ្ជាប់ ឬ Connected Data គឺជាអ្វី? ជួយគម្រោងសំណង់ដូចម្ដេច?

វិស្វករ និងថ្នាក់ដឹកនាំទីក្រុងជុំវិញពិភពលោក កំពុងរកឃើញថា អាថ៌កំបាំងក្នុងការកសាងទីក្រុងឱ្យកាន់តែប្រសើរ មិនមែនស្ថិតនៅលើតែគ្រឿងចក្រទំនើបៗ ទេ ប៉ុន្តែវាអាស្រ័យលើរបៀបដែលទិន្នន័យ និងព័ត៌មាននានានៃគម្រោងត្រូវបានបញ្ជូនទៅមករវាងក្រុមការងារនីមួយៗបានយ៉ាងរលូន និងមានតម្លាភាព។

អ្នកជំនាញហៅវិធីសាស្ត្រថ្មីមួយនេះថាទិន្នន័យតភ្ជាប់គ្នា (Connected Data)។ វិធីសាស្ដ្រអាចជួយកាត់បន្ថយកំហុសឆ្គងពីការយល់ច្រលំគ្នា និងកង្វះតម្លាភាព ដែលជាទូទៅគឺ ខ្ជះខ្ជាយ ប្រាក់អស់ច្រើនសន្ធឹកសន្ធាប់។

ឧទារហរ​ណ៍ នៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី គម្រោងផ្លូវល្បឿនលឿន North East Link ដែលមានតម្លៃ ២០ ពាន់លានដុល្លារអូស្ត្រាលី កំពុងនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ឬទិន្នន័យតភ្ជាប់គ្នាញគ្នា រួមជាមួយនឹងស្វ័យប្រវត្តិកម្មដែលធ្វើឡើងដោយ AI។

ជាធម្មតា គម្រោងធំៗបែបនេះតែងតែជួបការលំបាក ដោយសារក្រុមហ៊ុនម៉ៅការរាប់សិបប្រើប្រាស់ឧបករណ៍ខុសៗគ្នា និងរក្សាទុកកំណត់ត្រាដាច់ដោយឡែកពីគ្នា ដែលនាំឱ្យមានការភ័ន្តច្រឡំ និងភាពយឺតយ៉ាវ។

តាមរយៈការបង្កើត “ទិន្នន័យតភ្ជាប់គ្នាតែមួយ” ក្រុមការងារបានលុបបំបាត់ការផ្ញើអ៊ីមែលតបគ្នាឥតឈប់ឈរ និងមិនចាំបាច់ប្រើបុគ្គលិកច្រើននាក់ដើម្បីត្រួតពិនិត្យឯកសារនោះទេ។ នេះធានាថាគ្រប់គ្នាបានមើលប្លង់តែមួយ និងក្នុងពេលតែមួយយ៉ាងច្បាស់លាស់។

អ្នកជំនាញក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលព័ត៌មានត្រូវបានតភ្ជាប់គ្នាយ៉ាងត្រឹមត្រូវ ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) អាចជួយធ្វើកិច្ចការដែលស្មុគស្មាញដោយស្វ័យប្រវត្តិ និងជួយឱ្យវិស្វករមានពេលផ្តោតលើការសម្រេចចិត្តសំខាន់ៗ។

ពួកគេបន្ដថាបច្ចេកវិទ្យានេះគឺមានគោលដៅតែមួយគត់គឺការធានាថាផ្លូវថ្នល់ ប្រព័ន្ធទឹក និងបណ្តាញថាមពលរបស់ពិភពលោក ត្រូវបានសាងសង់ឡើងកាន់តែឆ្លាតវៃ លឿនជាងមុន និងមានចីរភាពជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]