ទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង

ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្ដម​  សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។

ឯកឧត្ដម​ បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ​។

ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត  ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។

ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែ​រ​។

គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]