ទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ នៅព្រះវិហារសម្រេចបាន ៤១,៥% ហើយ

គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកតម្លៃជាង ១០០ លានដុល្លារ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប ដែល​ចាប់​ផ្ដើម​ការដ្ឋាន​កាលពីចុង​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​សម្រេច​ការដ្ឋាន​បាន​ ប្រមាណ​ ៤១, ៥% ហើយ​។ នេះ​បើ​យោងតាមការចុះផ្សាយព័ត៌មានពី​​រដ្ឋបាល​ខេត្ត​ព្រះវិហារ ​ព្រឹក​ថ្ងៃទី ២៥​ មិថុនា ២០២០​នេះ។

គម្រោងអភិវឌ្ឍន៍ទំនប់ស្តុកទឹកនេះ ​សាងសង់​ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. មាន​​រយៈពេលសាងសង់ ​សរុប​មាន​ចំនួន​ ​៣៩ ​ខែ ហើយគ្រោងនឹងបង្ហើយរួចរាល់នៅឆ្នាំ ២០២២ នេះ។ ​

ទំនប់រក្សាទឹកនេះ អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣.៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង។

និយាយអំពីអត្ថប្រយោជន៍វិញ ជាមួយនឹងសមត្ថភាពស្តុកទឹកដ៏ធំនេះ ទំនប់នេះ នឹងចូលរួមចំណែកយ៉ាងច្រើន​ ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការ​ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ បើតាមរដ្ឋបាលខេត្តព្រះវិហារ ទំនប់​អាងទឹក​រក្សា​ មាន​ទីតាំង​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ តែ​លទ្ធភាព​នៃ​ការ​ស្រោច​ស្រព​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​។

ក្រៅពីសម្រាប់បម្រើដល់វិស័យកសិកម្ម និងកាត់បន្ថយគ្រោះមហន្តរាយដោយទឹកជំនន់ ទំនប់នេះ ក៏នឹងបានប្រើជាប្រយោជន៍សម្រាប់ជាកន្លែងទេសចរណ៍ផងដែរ។

​តាម​ប្រសាសន៍របស់ ឯកឧត្តម​ គោស៊ុំ ប៊ុន​សឿន អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ គម្រោង​នេះគឺ ជា​ការ​ផ្ដល់​ជូន​ពី​សម្ដេច​តេជោ និង​ផ្ដល់​ឲ្យ​​ក្រសួង​ធនធាន​ទឹក ដើម្បី​អនុវត្ត​៕ (អានបន្ថែម​)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋជំរុញឱ្យវិស័យសំណង់កម្ពុជាប្រែក្លាយជាឧស្សាហកម្មបង្កើនចរន្តសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពរស់នៅ

ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សង្កត់ធ្ង […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

អាមេរិក និងអង្គការ HALO Trust ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក ចុះពិនិត្យម […]