បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១អ្នកលឿង-ត្បូងឃ្មុំ តម្លៃជាង ៩៤ លានដុល្លារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន

កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញលើ ផ្លូវជាតិលេខ១១ និង ផ្លូវវាងមួយខ្សែទៀត មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ និងតម្លៃវិនិយោគជាង ៩៤លានដុល្លារអាមេរិក។

គម្រោងសាងសង់ឡើងវិញលើផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ តភ្ជាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅកាន់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះដែរ ការសាងសង់ឡើងវិញនេះនឹងពង្រីកផ្លូវពី ៩ ម៉ែត្រទៅ ១១ ម៉ែត្រ ព្រមទាំងធ្វើការលើសកំពស់ដោយការក្រាលកៅស៊ូប្រភេទ Asphalt Concrete (AC) ។

គម្រោងនេះ នឹងចំណាយថវិកាសរុបប្រមាណ ៩៤ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporationនិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Co.,ltd ការសាងសង់ផ្លូវមួយខ្សែនេះត្រូវប្រើរយៈពេលចំនួន ៤៤ខែ បើគិតចាប់ពីខែមីនា ឆ្នាំ ២០១៨នេះទៅ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១ ខាងមុខ ។

ផ្លូវជាតិលេខ១១នេះនឹងជាប្រយោជន៍ដល់ប្រជាពលរដ្ឋ មិនត្រឹមតែអ្នកដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែផ្លូវជាតិនេះ ក៏បានផ្សាភ្ជាប់ទៅផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ និងភ្ជាប់ទៅកាន់ស្ពានដែលកំពុងសាងសងក្នុងខេត្តកំពង់ចាម គឺពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មាផងដែរ។ នេះក៏ជាមធ្យោបាយមួយដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាងមុន។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលជានិច្ចជាកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសងស្ពានដល់កម្ពុជាចំនួន ៧ រួចមកហើយ ដែលចំណាយអស់ទឹកប្រាក់ប្រមាណជាង ២១៦ លានដុល្លារអាមេរិក និងកំពុងសាងសងស្ពានមួយទៀត ដែលត្រូវឆ្លងពីស្រុងស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មា ដែលបានបើកការដ្ឋានសាងសង់កាលពីខែមុនមកម្ល៉េះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]

កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្ […]