ប្រធានសមាគមអ្នកម៉ៅការសាងសង់កម្ពុជាទទួលតួនាទីថ្មី

ជាកូនខ្មែរកាត់ចិន និងជាបុគ្គលនាំមុខគេក្នុងសហគមអាជីវកម្មនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ នាពេលថ្មីៗនេះត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃសមាគមខ្មែរ-ចិននៅក្នុងប្រទេសកម្ពុជា បន្តពីឧកញ៉ា ដួង ឈីវ ដែលបានចូលនិវត្តន៍ក្រោយពីបានកាន់តំណែងនេះអស់រយៈពេល ១៦ឆ្នាំ។

នៅក្នុងពិធីទទួលទានអាហារពេលល្ងាចមួយដែលមានអ្នកចូលរួមជាជនជាតិខ្មែរ និងចិន ជាង ៤០០០នាក់ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ៤ ខែកុម្ភៈ នៅកោះពេជ្រ អ្នកឧកញ៉ា ពុង ឃាវសែ បានបង្ហាញពីទិដ្ឋភាពលម្អិតនៃសមាគមដ៏មានសារៈសំខាន់មួយនេះ។

សមាគមខ្មែរ-ចិនត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩០ ហើយនៅពេលដែលសហគមចេះតែរីកចម្រើនប៉ុន្មានឆ្នាំមកនេះ សមាជិកនាពេលបច្ចុប្បន្នមានសមាគម ចំនួន ១៤០ រួមមានសហគមជនជាតិចិនទាំង ៥ សមាគមត្រកូលចិនធំៗទាំង ១៣ សាខារបស់សហគមជនជាតិចិននៅកម្ពុជានៅទូទាំង ២៥ រាជធានី ខេត្ត និងសាលារៀនចិនទាំង ៥០ ដែលមានសិស្សជាង ៥០.០០០នាក់។

សព្វថ្ងៃនេះ ប្រជាជនខ្មែរកាត់ចិន និងប្រជាជនចិនប្រហែលមួយលាននាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមពួកគេ ៨០០.០០០នាក់ គឺជាកូនចិនកើតនៅក្នុងប្រទេសកម្ពុជា និងអ្នកនៅសល់គឺជាជនជាតិចិនដែលមកពីប្រទេសចិន ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ។

ប្រធានសមាគមថ្មីរូបនេះបានលើកឡើងថា “សមាគមនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីជម្រុញប្រជាជនខ្មែរ-ចិនទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យរួមគ្នារួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សមាគមនេះក៏បានទាក់ទាញវិនិយោគិនកម្ពុជា-ចិននៅបរទេសជាច្រើនឲ្យមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា”។

ឥឡូវនេះសមាគមមានផែនការពង្រីកប្រតិបត្តិការ និងសកម្មភាពរបស់ខ្លួន ដើម្បីភាពរីកចម្រើនរបស់ប្រជាជនខ្មែរ-ចិននៅទីនេះ រួមទាំងជួយរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ សមាគមនេះក៏បានបង្កើតការិយាល័យថ្មីពីរសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការប្រឹក្សាយោបល់ផ្នែកច្បាប់ផងដែរ។

អ្នកឧកញ៉ា ពុង ឃាវសែ បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសកាណាដាក្នុងទសវត្សឆ្នាំ១៩៧០ ដោយសារតែសង្គ្រាមស៊ីវិល។

លោកបានវិលត្រឡប់មកវិញនៅឆ្នាំ ១៩៩១ ហើយបានបង្កើតធនាគារកាណាឌីយ៉ាដែលបច្ចុប្បន្នជាធនាគារពាណិជ្ជធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា។

លោកក៏ជានាយកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យរាប់សិបរួមមាន ទីក្រុងរណបកោះពេជ្រដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ និងទីក្រុងរណបជ្រោយចង្វារជាដើម។

ថ្មីៗនេះ លោកក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមអ្នកម៉ៅការសាងសង់កម្ពុជាសម្រាប់អាណត្តិទី ២ និងជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។ ប្រតិភូ ៤០ នាក់មកពីសមាគមអ្នកម៉ៅការសាងសង់កម្ពុជាក៏ត្រូវបានអញ្ជើញឲ្យចូលរួមពិធីទទួលទានអាហារពេលល្ងាច ដើម្បីអបអរដល់តួនាទីជាប្រធានសមាគមខ្មែរ-ចិន របស់អ្នកឧកញ៉ាផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់សម្តេច ពីការគាំទ្រយ៉ាងខ្លាំងរបស់សម្តេចចំពោះគោលនយោបាយភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ចិន ដោយបានលើកឡើងថា “ខ្ញុំស្នើឲ្យកូនខ្មែរ-ចិនគ្រប់គ្នា ដែលមកពីសមាគម និងសមាគមត្រកូលចិនទាំងអស់ ឲ្យអនុវត្តនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលខ្ញុំនិងប្រធានាធិបតី Xi Jingping បានលើកទំនាក់ទំនងរវាងកម្ពុជា-ចិន ជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ថ្មីៗនេះ។

នេះគឺជាមោទនភាពនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងរវាងកម្ពុជានិងចិន។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]