ប្រឡាយ ផ្លូវ៦០ម៉ែត្រ នៅអង្គរឃ្យុងយូ នឹងប្រែមុខមាត់ទៅជាសួនកំសាន្ដប្លែកថ្មីមួយ

អាជ្ញាធរជាតិអប្សរា ឆាប់ៗនេះ នឹងកែប្រែមុខមាត់ប្រឡាយតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នៅតំបន់អង្គរឃ្យុងយូ ខេត្តសៀមរាប ឱ្យទៅជាសួនកំសាន្ដដែលមានផ្លូវកង់ ផ្លូវថ្មើរជើង និងកន្លែងអង្គុយលេង ដ៏ស្រស់ស្អាត ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែកុម្ភៈ បានឱ្យដឹងថា ប្រឡាយទឹកតាមបណ្តោយផ្លូវ៦០ម៉ែត្រ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងាយជិត២គីឡូម៉ែត្រ។ ប៉ុន្តែ នៅដំណាក់កាលទីមួយ គឺនឹងកែលម្អពីចំណុចស្ពាននាគ ដល់ចំណុចរង្វង់មូលនាងអប្សរា តំបន់អង្គរឃ្យុងយូ។

លោកបន្តថា៖ «សម្រាប់ដំណាក់កាលបន្ទាប់ នឹងបន្តចាប់ពីចំណុចរង្វង់មូលនាងអប្សរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងចាប់ពីចំណុចឆែកសំបុត្រ និងទៅកាន់ប្រាសាទស្រះស្រង់ ឬផ្លូវទៅព្រះដាក់ ស្រុកបន្ទាយស្រី»។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងកែលម្អប្រឡាយទឹកផ្លូវ៦០ម៉ែត្រនេះ នឹងប្រើពេលស្ថាបនា ក្នុងរយ:ពេល១៨ខែ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]