ផ្លូវជនបទ៤ខ្សែ ប្រវែងជាង ៥៧គ.ម នៅខេត្តស្វាយរៀង បញ្ចប់ការសាងសង់១០០ភាគរយហើយ

គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចំនួន ០៤ខ្សែ មានប្រវែងសរុបជាង ៥០គ.ម នៅខេត្តស្វាយរៀង ត្រូវបានសាងសង់រួចរាល់ហើយ។

ផ្លូវទាំង ០៤ខ្សែនេះ ត្រូវបានចុះពិនិត្យនិងប្រគល់-ទទួល ដឹកនាំដោយកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោង កាលពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤។

ផ្លូវជនបទទាំង៤ខ្សែនេះ មានប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានដូចខាងក្រោម៖

ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ប្រវែង ១១,០៨៧ គីឡូម៉ែត្រ គិតចាប់ពីក្រោលគោ ដល់វត្តស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ខ្សែទី២ (SVR3)៖ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៩,១៦៦ គីឡូម៉ែត្រ គិតចាប់ពីផ្សារចក ដល់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

ខ្សែទី៣ (SVR4)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤,៩៥៩ គីឡូម៉ែត្រ គិតចាប់ពីព្រៃគាវ ដល់កំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ខ្សែទី៤ (SVR5)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២,០០៧ គីឡូម៉ែត្រ គិតចាប់ពីព្រះពន្លា ដល់សំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទជំហានទី៣ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្តើមធ្វើការស្ថាបនាចាប់ពីខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]