ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុង តម្លៃជាង ១៨៨លានដុល្លារ សង់បានជិត ៧០%

គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចបានជិត៧០% ខណៈគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។ នេះបើតាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង បាននឹងកំពុងដំណើរការសាងសង់សម្រេចបានប្រមាណ ៦៩,២៨% ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

លោកបន្តថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

លោកបញ្ជាក់បន្ថែមទៀតថា ផ្លូវនេះនឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។

គួររម្លឹកដែរថា ផ្លូវជាតិលេខ១០ ពីសំឡូត ខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]