ពិព័រណ៍ BMAM Expo Asia 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ

ពិព័រណ៍និងសន្និសីទស្តីពីការតាំងបង្ហាញបច្ចេកវិទ្យាផលិតផល និងសេវាកម្មដែលទាក់ទងនឹងការថែទាំអគារ ការគ្រប់គ្រង និងការប្រើប្រាស់អគារ BMAM Expo Asia 2018 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នៅអគារលេខ ៥-៦ នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ IMPACT ក្នុងទីក្រុងបាងកកប្រទេសថៃ។

ប្រធានបទនៃពិព័រណ៍នេះគឺ «ដំណោះស្រាយរួមសម្រាប់បច្ចេកវិទ្យា FM នាពេលអនាគត» ក្នុងរយៈពេល ៣ ថ្ងៃនេះនឹងមានការតាំងបង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ រួមមាន សេវាកម្ម ផ្តល់ជាដំណោះស្រាយសម្រាប់អគារទំនើបៗ ឧបករណ៍ឆ្លាតវៃ (smart device) ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការសាងសង់ កម្មវិធីប្រព័ន្ធចាប់សញ្ញា (sensor system) ថាមពលឆ្លាតវៃ (smart energy) បច្ចេកវិទ្យាទំនើប AR VR និង AL។ លើសពីនេះទៅទៀត កម្មវិធីនេះក៏នឹងតាំងបង្ហាញអំពី ផលិតផលនិងសេវាកម្ម FM ផ្សេងទៀតមានដូចជា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការ ផលិតផលនិងសេវាកម្មសំអាត ប្រព័ន្ធសុវត្ថិភាព រចនាបទទំនើបៗសម្រាប់ផ្ទៃខាងក្នុង និងបរិយាកាសខាងក្រៅ បច្ចេកវិទ្យានៃអគារបៃតង និងរបៀបនៃការថែទាំសួនរុក្ខជាតិ។

កម្មវិធីខាងលើនេះនឹងប្រមូលផ្តុំអ្នកចូលរួមតាំងពិព័រណ៍ជាង ១៥០ និង អ្នកជំនាញ FM ចំនួន ៦០០០ នាក់និងភ្ញៀវដទៃទៀតដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

សូមបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតមទៅនឹងការកើនឡើងនៃប្រព័ន្ធឌីជីថលក៏ដូចជាការជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រដ្ឋាភិបាលថៃបានចំណាយថវិកាចំនួន៥៧,៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៤ ហើយនឹងអាចកើនឡើងដល់ ៩៧៣,៣ លានដុល្លារក្នុងឆ្នាំ ២០២០ លើប្រព័ន្ធ loT។ បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលនៃប្រទេសថៃមានគោលនយោបាយគាំទ្រឧស្សាហកម្មស្វ័យយន្តនិងឧស្សាហកម្មមនុស្សយន្តដើម្បីពង្រឹងទីតាំងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]