ព័ត៌មានក្នុងស្រុក
បុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ ១២%
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ...
អានបន្ថែមដីជាង១ពាន់ហិកតានៅកោះកុង នឹងត្រូវរៀបចំជាតំបន់អភិវឌ្ឍ និងវិស្សមកាលក្រសួងការពារជាតិ
រដ្ឋបាលខេត្តកោះកុងបានយល់ព្រមផ្តល់ដី ១ ១០២ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្ត ឱ្យទៅក្រុមការងារក្រសួងការពារជាតិ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។ សម្តេច ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវបានស្រង់សម្តីក្នុងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃ៦ ខែកកក្កដា នេះថា តំបន់នេះនឹងត្រូវអភិវឌ្ឍឱ្យជឿនលឿន ដោយមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្របតាម...
អានបន្ថែមតំបន់រុនតាឯក នៅស្រុកបន្ទាយស្រី នឹងមានហេដ្ឋារចនាខ្វាត់ខ្វែងឆាប់ៗ ខណៈរដ្ឋកំពុងរៀបចំប្លង់មេ
គណ:កម្មការអន្តរក្រសួង កំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក នៅឯស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៥៦០គ្រួសារ ដែលប៉ះពាល់ដោយគម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ហើយប្ដូរទៅរស់នៅទីនោះ។ នេះបើយោងតាមកិច្ចប្រជុំរបស់គណ:កម្មការអន្តរក្រសួង ដើម្បីពិនិត្យ សិក្សារៀបចំប្លង់មេ និងវាយតម្លៃ អចលនវត្ថុ នៅភូមិធម្មជាតិរុនតាឯក កាលពីថៃ្ងទី១ ខែកក្កដា កន្លងទៅ។ ...
អានបន្ថែមចិនស្នើសុំភ្ជាប់មេត្រីភាពរវាងខេត្តប៉ូលសេដ្ឋកិច្ច Hubei របស់ខ្លួន ជាមួយខេត្តសំខាន់ ៣ នៅកម្ពុជា
ប្រទេសចិន បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ខេត្តហ៊ូប៉េ ជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវរបស់...
អានបន្ថែមសាលាក្រុងបញ្ជាឱ្យរុះរើ អាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់ក្នុងពេល ២ ខែ
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការថ្មីទុកពេល ២ ខែ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពនៅរាជធានីភ្នំពេញ។ នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់អនុវត្តមិនទទួលបានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ឯកឧត្...
អានបន្ថែមសម្ដេចហ៊ុន សែន ព្រមានហាមបន្លំយកដីរដ្ឋ និងកាប់ឈើក្រោមលេសកប់សព និងធ្វើមឈូសអ្នកជំងឺកូវីដ
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញនេះថា រដ្ឋបាលខេត្ត និងស្រុកនីមួយៗត្រូវបន្តវិធានការរៀបចំត្រៀមដីដើម្បីធ្វើជាកន្លែងបញ្ចុះ និងបូជាសពអ្នកជំងឺកូវីដឱ្យបានសមរម្យ ក៏ដូចជាត្រៀមឈើ និងប្រមូលទិញមឈូសមកស្ដុកទុកផងដែរ។ ប៉ុន្តែសម្ដេចក៏បានព្រមានថា ហាមមិនឱ្យមន្រ្តី និងអ្នកមានឥទ្ធិពលទាំងឡាយ ដែលរាស្រ្តហៅថាមន្រ្តីឃើញកន្ទេលធំបន្លំដេក ឆ្លៀតឱកាសនេះ ទន្រ្ទានយកដីរដ្ឋ និងបន្លំកាប់ឈើ ក្រោមលេសធ្វើក្តារមឈូ...
អានបន្ថែមការផ្លាស់ប្តូរឥរិយាបថរបស់អ្នកជួលក្នុ្ងងទីផ្សារអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ
ទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ពិសេសក្នុងពេលបិទខ្ទប់ ៣សប្តាហ៍កន្លងមកនេះ។ អ្នកអភិវឌ្ឍន៍ខ្លះ បានធ្វើការបញ្ចុះតម្លៃយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាលក់ខុនដូក្នុងស្ដុកដែលជាប់គាំងឱ្យបាន ឯអ្នកខ្លះទៀតប្រើវិធីសាស្រ្ត «ចាំមើលសិន» ដោយផ្លាស់ប្តូរអត្រាការលក់ទៅតាមទីផ្សារប្រចាំថ្ងៃ ហើយរង់ចាំឱ្យទីផ្សារប្រសើរឡើង។ ទីផ្សារខុនដូនៅភ្នំពេញពឹងផ្អែកយ៉ាងខ្លាំងទៅលើវិនិយោគិនបរទេស ពិសេសខុន...
អានបន្ថែមតើអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហាការផ្គត់ផ្គង់លំនៅឋានដែលជាប់គាំងយ៉ាងដូចម្ដេចក្នុងគ្រាលំបាកនេះ?
វិបត្តិកូវីដ១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើទីផ្សារលំនៅឋាន ជាក់ស្ដែងនៅត្រីមាសដំបូងនៃឆ្នាំ ២០២១ ទីផ្សារគឺគ្មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ ស្ទើរតែគ្មានគម្រោងខុនដូថ្មីដែលបើកលក់ ក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើន បែរទៅផ្តោតលើយុទ្ធសាស្ត្រដើម្បីដោះស្រាយស្ដុកដែលជាប់គាំង ពោលគឺដើម្បីរកចំណូលសាច់ប្រាក់មកទប់នឹងស្ថានភាពក្នុងគ្រាលំបាកនេះ។ ចំពោះលំនៅឋានដែលសាងសង់រួច ឃើញថា អ្នកអភិវឌ...
អានបន្ថែមអាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាល
មន្ទីរសុខាភិបាលខេត្ដសៀមរាប បានសម្រេចយកវិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាបបានឱ្យដឹងថា វិទ្យាល័យអង្គរនេះ មានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺបានពី ៥០០ ទៅ ៦០០នាក់ ។ លោកបន្តថា ការយកវិទ្យាល័យអង្គរជាទីតាំងព្យបាល...
អានបន្ថែមរដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤
រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។ នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។ តំបន់អាទិភាពសំខាន់ៗទាំង ៦ ...
អានបន្ថែម