ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ...

អាន​បន្ថែម

ការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រ...

អាន​បន្ថែម

សណ្ឋាគារលំដាប់ផ្កាយ៤ ថ្មីមួយទៀតបើកដំណើរការជាផ្លូវការនៅខេត្តកំពង់ធំ

សណ្ឋាគារស្តង់ដារលំដាប់ផ្កាយ៤ តម្លៃជាង៥ លានដុល្លារអាមេរិក ឈ្មោះថា កំពង់ធំរ៉ូយ៉ាល់ បានបើកដំណើរការជាផ្លូវការ នៅចំកណ្តាលបេះដូងនៃទីរួមខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ពិធីបើកសម្ពោធសណ្ឋាគារថ្មីមួយនេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ម្ចាស់គម្រោង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជា ២០០នាក់។ មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងស្ទឹងសែន សណ្ឋាគារកំ...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ បើកសម្ពោធលក់ជាផ្លូវជាលើកទីពីរ

ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រកាសបើក លក់គម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ ជាលើកទី ២ កាលពីចុងសប្តាហ៍ ដោយមានអតិថិជនសក្តានុពលប្រមាណជា ៣០០ នាក់ បានចូលរួមក្នុងកម្មវិធី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’នឹងមានការលក់លំនៅដ្ឋាន និងដីឡូតិ៍ជាច្រើនដែលក្រុមហ៊ុនបាននិងកំពុងអ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។ របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹ...

អាន​បន្ថែម

វិនិយោគិនបោះទុនជាង២៩៥លានដុល្លារសាងសង់សណ្ឋាគារ និងរោងចក្រសូឡា

ក្រុមហ៊ុនចំនួន៣ នឹងបោះទុនវិនិយោគសរុបប្រមាណជាង ២៩៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ និងរោងចក្រសូឡានៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី ២៩ ខែ សីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុញ្ញាតឲ្យក្រុមហ៊ុន Hai Gang Grand Hotel Co.,Ltd សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ដែលមានបន្ទប់ចំនួន៩០០បន្ទប់ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះ...

អាន​បន្ថែម

ភ្នំបូកគោនឹងក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ២០៣៥

រដ្ឋាភិបាលនឹងអភវិឌ្ឍភ្នំបូកគោនៃខេត្តកំពត ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ ២០៣៥ តាមរយៈការដាក់ចេញប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ ដែលចេញផ្សាយក្នុងសិក្ខាសាលាកាលពីថ្ងៃទី ២៩ ខែ សីហា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការប្រកាសជាសាធារណនៃគម្រោងទីក្រុងបូកគោនេះ គឺដើម្...

អាន​បន្ថែម

ក្រុមហ៊ុន Has-architecture ឈ្នះការរចនាប្លង់អគារ MGN កម្ពស់៤៨៥ម៉ែត្រនៅភ្នំពេញ

ក្រុមហ៊ុនស្ថាបត្យកម្ម Has-architecture បានឈ្នះការប្រកួតប្រជែងរចនាប្លង់អគារ MGN Tower កម្ពស់ ៤៨៥ ម៉ែត្រ ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ អគារ MGN Tower គឺនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ MGN ព្រមទាំងជាអគារការិយាល័យ និងសណ្ឋាគារ ដែលនឹងក្លាយជាសំណង់ដែលខ្ពស់លំដាប់លេខទី ២ នៅកម្ពុជាក្រោយពេលបញ្ចប់ការសាងសង់។ យោងតាមសារព័ត៌មានផ្នែកស្ថាបត្យកម្ម aasarchitecture ក្រុមហ៊ុន Has-ar...

អាន​បន្ថែម

ក្រុមហ៊ុនចិន-ខ្មែររួមគ្នាបង្កើត “ទីក្រុងនាគ” នៅក្នុងទឹកដី ២៥០០ហិកតា នៃ ING City

ក្រុមហ៊ុនកម្ពុជា និងហុងកុងបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍ “ទីក្រុងនាគ” កាលពីថ្ងៃទី ២៧ ខែ សីហា ដោយនឹងប្រែក្លាយផ្ទៃដីទំហំ ៥,៤ ហិកតានៅក្នុងទីក្រុង ING City ឱ្យទៅជាតំបន់ពាណិជ្ជកម្ម នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា ING Holdings Co., Ltd និងក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង Causeway Bay Group...

អាន​បន្ថែម

រដ្ឋាភិបាលកំពុងសិក្សារៀបចំតំបន់ជិតកោះត្រល់ឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស

ក្រសួងទេសចរណ៍បាននិងកំពុងសិក្សារៀបចំអភិវឌ្ឍកោះសេះនៃខេត្តកំពត ដែលស្ថិតជិតកោះត្រល់ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ពិសេស ដែលនឹងគ្របដណ្តប់វិសាលភាពជាង ៥០០ហិកតា បន្ទាប់ពីរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលើការបង្កើតតំបន់ទេសចរណ៍ពិសុទ្ធិ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួង។ លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ២៧ ខែ សីហាថា កោះសេះក្នុងខេត្តកំពត គឺមានសក...

អាន​បន្ថែម