ព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។

លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជា​តិតារាសាគរ ដើម្បីស្នើសុំឱ្យដាក់ដំណើរការនូវការហោះហើរជាលក្ខណះក្នុងស្រុកបណ្តោះអាសន្នសម្រាប់ជំហានដំបូ​ង រួមជាមួយការបន្តធ្វើនូវនីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត​។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]