រដ្ឋគ្រោងអភិវឌ្ឍត្បូងឃ្មុំជាខេត្តអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់គុណភាពជីវិត​ប្រចាំថ្ងៃរបស់ពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រកាសឱ្យរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

គោលបំណងនៃការចង់ប្រែក្លាយខេត្តត្បូងឃ្មុំឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន គឺដើម្បីធានាលើកកម្ពស់គុណភាពជីវិត​រស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង និងការអភិវឌ្ឍប្រកបដោចីរភាព។

ជាមួយគ្នានេះផងដែរ ខេត្តត្បូងឃ្មុំ បានចុះផ្សព្វផ្សាយអប់រំចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំរាមសំណងរឹង សំណល់ផ្លាស្ទិក ដើម្បីភូមិស្អាត សហគមន៍ស្អាត ផ្លូវសាធារណស្អាត។

ជាពិសេស អាជ្ញាធរខេត្តបានបានចុះត្រួតពិនិត្យប្រភពបំពុលបរិស្ថាន តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងអាជីវកម្ម បានចំនួន ៦៨ទីតាំង ក្នុងនោះ ក្រុងសួង ១៤ទីតាំង ស្រុកត្បូងឃ្មុំ ១៩ទីតាំង ស្រុកអូររាំងឪ ០៦ទីតាំង ស្រុកតំបែរ១១  ទីតាំងស្រុកមេមត់ ០៧ទីតាំង និងស្រុកពញាក្រែក ចំនួន ១១ទីតាំង។ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុមការងារក្រសួងបរិស្ថាន បានចំនួន ០៦ទីតាំង ក្នុងនោះ ស្រុកតំបែរ ១ទីតាំង,ស្រុកមេមត់ ២ទីតាំង,ស្រុកពញាក្រែក ៣ទីតាំង។

បន្ថែមពីនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះប្រមូលទិន្នន័យការប្រើប្រាស់សារធាតុធ្វើឱ្យត្រជាក់ និងបរិក្ខារត្រជាក់ ម៉ាស៊ីនត្រជាក់ សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្ត នៅក្នុងខេត្តត្បូងឃ្មុំ បានចំនួន ៥៤ទីតាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]