រដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត​ បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។

ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើ​ម្បី​​​អនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែ​លមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។

គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។

ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់​ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។

ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ និងក្រុមហ៊ុនហ្កាអ៊ីយ៉ា គម្រោងនេះ បានផ្តើមអនុវត្តដោយប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា ដោយរួមបញ្ចូលគ្នាជាមួយកម្មវិធី (App) “សៀមរាបស្អាត និងឆ្លាត” អាចធ្វើឱ្យអ្នកប្រើប្រាស់អាចទទួលដំណឹងអំពីកាលវិភាគប្រមូលសំរាមរៀងរាល់សប្ដាហ៍ ដើម្បីអាចរៀបចំសំរាមទាន់ពេ​លវេលា​។

បន្ថែមពីនេះ ជាមួយនឹងកម្មវិធី (App) នេះដែរ ក្រុមហ៊ុនប្រមូលសំរាម អាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ដែលបង្កភាពងាយស្រួលគ្រប់គ្រងការងារប្រមូលសំរាមក្នុងក្រុងសៀមរាប។​

គួរបញ្ជាក់ថា ខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ដែលក្នុងនោះ ទីភ្នាក់ងារចៃកា បានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត)” បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមក ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]