រដ្ឋធ្វើទំនើបកម្មកាម៉េរាតាមផ្លូវជាតិលេខ ៣ ​​​​ឱ្យឆ្លាតវៃ  ចាំចាប់អ្នកមិនគោរពច្បាប់ចរាចរណ៍

ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំភ្ជាប់ប្រព័ន្ធអ៊ីនធើណេតជាមួយកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវជាតិលេខ ៣ ដើម្បីចាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវ ហើយនឹងផាកពិន័យដល់ផ្ទះតែម្តង។

នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមថា ការបំពាក់កាមេរ៉ាតាមបណ្តោយផ្លូវជាតិលេខ ៣ នៅមិនទាន់បានសម្រេចពេញលេញនៅឡើយ ដោយសារការតភ្ជាប់ប្រព័ន្ធអ៊ិនធើណេតមានការយឺតយ៉ាវ ប៉ុន្តែ​នឹងជំរុញឱ្យបានលឿនបំផុត។

ក្រៅពីនេះ  ក្រសួងក៏នឹងដាក់កាមេរ៉ាឆ្លាតវៃដូចគ្នាលើ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ ៤១ ដែលត្រៀមនឹងសាងសង់ផងដែរ។

ឯកឧត្តមថា៖ «កាមេរ៉ាផ្លូវជាតិលេខ ៣ ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១ ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវជាតិលេខ៧។»

តាមរយៈកាមេរ៉ាទាំងអស់នេះ ខាងសមត្ថកិច្ចនឹងអនុវត្តច្បាប់ ដោយចាប់ល្បឿននៃអ្នកបើកបរហួសល្បឿនកំណត់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រផាកពិន័យទៅដល់ផ្ទះតែម្តង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]