រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះ

រដ្ឋបើកការសាងសង់ បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀង តម្លៃជាង ៧លានដុល្លារ នៅក្រុងក្រចេះបណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជាង ៧លានដុល្លារ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវការហើយ កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានភាគីពាក់ព័ន្ធប្រមាណជាង១០០នាក់។

ឯកឧត្តម ពូ ម៉ានិត អគ្គនាយករងគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលបំណង នៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុងការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង។

ជាមួយគ្នានេះ ហេង សុថា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់នេះ មិនត្រឹមតែជួយការពារទឹកជំនន់ប៉ុណ្ណោះទេ គម្រោងនេះ ក៏នឹងរួមចំណែកលើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលផងដែរ។

បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺមាន ៧ផ្នែកធំ គឺ

១.ការសាងសង់អគារស្ថានីយបូមមួយកន្លែងនេះ ៖ មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ

២.មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ

៣.មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង

៤.ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹងផ្លូវ៧.៥ម៉ែត្រ

៥.សាងសង់នូវបណ្ដាញលូបេតុងប្រអប់មេ ប្រវែង១១២៣ម៉ែត្រ

៦.សាងសង់បណ្ដាញលូប្រមូលទឹក តភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ

៧.សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]