រដ្ឋាភិបាលត្រៀមបែងចែកកាត់ដីជិត ២ ពាន់ហិកតា នៅកំពង់ធំ ជូនដល់អតីតយុទ្ធជន

រដ្ឋបាលខេត្តកំពង់ធំ កំពុងរៀបចំបែងចែកក្បាលដីសម្បទានសង្គមកិច្ចទំហំជិត ២០០០ ហិកតា នៅភូមិត្រពាំងឬស្សី ស្រុកសន្ទុក ជូនដល់អតីតយុទ្ធជន។ នេះបើយោងតាមកិច្ចប្រជុំចុះពិនិត្យទីតាំងជាក់ស្តែង នៅថ្ងៃទី០២ ខែកុម្ភៈ កន្លងមកនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចទំហំ ១៩៧៨ ហិកតា នឹងត្រូវរៀបចំបំបែកក្បាលដី ហើយបែងចែកជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលឆាប់ៗនេះ តាមរយៈការចាប់ឆ្នោត។

ឯកឧត្តមបានបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន បានរំលោភយកដីសម្បទានសង្គមកិច្ចដោយខុសច្បាប់។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ អជ្ញាធរនឹងចាប់ផ្ដើមបញ្ជូនគ្រឿងចក្រដើម្បីកាយព្រំដី នៅពេលឆាប់ៗនេះ។

លើសពីនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានបេ្តជ្ញាថានឹងរឹតបណ្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចនេះ ដោយនឹងទាមទារមកជាសម្បត្តិរដ្ឋវិញ ដើម្បីរៀបចំបែងចែកជូនដល់អតីតយុទ្ធជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជនជាតិជប៉ុនផ្តល់ដីជាង៣ហិកតា​ និងជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈ

ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំ […]

ផ្លូវបេតុង ១ខ្សែប្រវែងជាង ៧គីឡូម៉ែត្រ នៅតំបន់គិរីរម្យ តម្លៃ១,២២លានដុល្លារ បើកឱ្យប្រើប្រាស់ហើយ

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ គម្ […]

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]