រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិដ៏ធំតម្លៃ ១,៣៤១ដុល្លារ នៅកោះកុង បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន Royal Group Power ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបើកការដ្ឋានសាងសង់រោងចក្រថាមពលដើរថាមពលឧស្ម័នធម្មជាតិ មានអនុភាព៩០០មេហ្គាវ៉ាត នៅស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។​

ពិធីបើកការដ្ឋានរោងចក្រថាមពលខាងលើនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមជាអធិបតីដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង, លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។​

រោងចក្រដ៏ធំមួយនេះ នឹងត្រូវបំពាក់ដោយទូរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួនពីរ។ ទូរប៊ីនទីមួយនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ ២០២៧ និងទីពីរ នៅខែធ្នូ ឆ្នាំ២០២៧ តទៅ ។

បន្ថែមពីលើរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ គម្រោងមួយនេះនឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV។

ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើនេះ លោក Pianka Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានលើកឡើងថា រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​នេះ ហៅ​កាត់​ថា LNG មាន​អនុភាពរហូតដល់ទៅ ៩០០មេ​ហ្គា​វ៉ា​ត់ ខ្នាត​ធំ​បំផុត​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដោយបាន​បោះ​ទុន​វិនិយោគ​សរុប​ប្រមាណ ១.៣៤១ លាន​ដុល្លារ។

លោកបញ្ជាក់ថា រោងចក្រដ៏ធំនេះនឹងរួមចំណែកដល់ការពង្រឹងស្ថិរភាពបណ្តាញ ភាពជឿទុកចិត្ត និងភាពធន់នៅក្នុងវិស័យអគ្គិសនីកម្ពុជា ព្រមទាំងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់ ៧០% របស់កម្ពុជា នៅឆ្នាំ ២០៣០។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតគម្រោងវិនិយោគលើវិស័យថាមពលដើរដោយឧស្ម័នធម្មជាតិដំបូងគេ និងធំជាងគេនៅកម្ពុជា នេះជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាលើកទីពីរ បន្ទាប់ពីជោគជ័យលើគម្រោងវិនិយោគជាប្រវត្តិសាស្ត្រលើកទី១ គឺវារីអគ្គិសនីសេសានក្រោម ២កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “រោងចក្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កើនការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងឧស្សាហកម្មបៃតង”។

គួរបញ្ជាក់ថា ក្រុមហ៊ុនRoyal Group ទទួលបានការអនុញ្ញាតវិនិយោគលើគម្រោងថាមពលដើរដោយដុតធ្យូងថ្ម អនុភាព ៧០០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែក្រុមហ៊ុន បានបញ្ឈប់គម្រោងខាងលើ ដោយផ្លាស់ប្តូមកវិនិយោគលើគម្រោងថាមពលដើរដោយឧស្ម័នធម្មជាតិជំនួសវិញ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]