រោងចក្រផលិតដែកចេញពីអេតចាយតម្លៃ ១៧ លានដុល្លារ នៅកំពង់ស្ពឺ បើកឱ្យដំណើការជាផ្លូវការហើយ

រោងចក្រស្លដែក និងផលិតដែកតម្លៃជាង ១៧ លានដុល្លារថ្មីមួយ នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីចុងសប្តាហ៍មុន ដែលរួមចំណែកបង្កើនចំនួនរោងចក្រស្លដែកសរុបនៅកម្ពុជា ដល់ទៅ ៤ រោងចក្រ។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន Hong De Sheng (Cambodia) ដោយជំហានដំបូងនេះ រោងចក្រនឹងប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស ដោយអាចផលិតដែកក្នុងបរិមាណ កន្លះលានតោន ក្នុងមួយឆ្នាំ។

ឯកឧត្តម អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ «វត្តមាន រោងចក្រស្លដែកនេះ នឹងរួមចំណែកដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ទាំងឯកជន និងរដ្ឋនៅកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រស្លដែក Hong De Sheng (Cambodia) កម្ពុជាក៏មានរោងចក្រស្លដែកចំនួន ៣ ទៀត រួមមាន រោងចក្ររបស់ក្រុមហ៊ុន Cambodian Jin Liang Metallic Technology ស្ថិតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Dopro Steelwork (Cambodia) ស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន Tang Meng Rath Investment ស្ថិតនៅខណ្ឌដង្កោ។

យោងតាមក្រសួងរ៉ែ និងថាមពល កម្ពុជាមិនទាន់មានរោងចក្រផលិត ដែកដោយទាញយករ៉ែដែកពីក្រោមដីក្នុងស្រុកនៅឡើយទេ ទោះបីជាក្រសួងធ្លាប់ផ្តល់អាជ្ញាបណ្ណរុករករ៉ែទៅឱ្យក្រុមហ៊ុនឯកជនកន្លងមកក្តី។

តាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចូលដែកថែបចំនួនជាង ៧២ ម៉ឺនតោន កាលពីឆ្នាំ ២០១៩ ដែលមានទឹកប្រាក់ជាង ៤៧៧ លានដុល្លារ ដើម្បីយកមកផ្គត់ផ្គង់ក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា ស្រុកឧត្តុង ក៏ដូចជាខេត្តកំពុងស្ពឺកំពុងបង្កើនសក្ដានុពលខ្លួនកាន់តែខ្លាំងឡើង ជាពិសេសនៅតំបន់ ផ្លូវជាតិលេខ ៤១ លេខ ៤៤ និង លេខ ៥១ ក៏កំពុងតែទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មរោងចក្រជាច្រើនគួរសមដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]