រោងចក្រសហគ្រាសជាង៣០០កន្លែង នៅកំពង់ស្ពឺ កំពុងត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ទាន់ !!!

ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មចំនួន​ប្រមាណ ៤ពាន់នាក់បន្ថាន់បន្ថែមទៀត ខណៈខេត្តនេះ មានរោងចក្រសហគ្រាសចំនួន ៣៨៥ កំពុងដំណើរការយ៉ាងសកម្ម។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង  សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុង ក្នុងពិធីជួបសំណេះសំណាលជា មួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានកម្មករចំនួនជាង ១៨០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យដឹងថា  ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់បន្ថែមទៀត ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសការងារប្រមាណ ១ម៉ឺន ៧ពាន់កន្លែងបន្ថែមទៀត។

ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានកម្មករ និយោជិត កំពុងបម្រើការងារសរុបចំនួន ១៥ម៉ឺននាក់ ដែលផ្តល់​ចំណូលគិតជាប្រាក់ឈ្នួលប្រមាណជា ៤៧០លានដុល្លារ ក្នុងមួយឆ្នាំ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងចំណោមរោងចក្រសហគ្រា​ស​ចំនួន ៣៨៥ ក្នុងនោះវិស័យកាត់ដេរមានចំនួន ១៩១រោងចក្រ ដែលប្រើកម្លាំងពលកម្មប្រមាណជា ១៤ម៉ឺននាក់ និងទទួលបានប្រាក់ឈ្នួលប្រមាណជា ៤៣០លានដុល្លារ ក្នុងមួយឆ្នាំ ។

ខេត្តកំពង់ស្ពឺ ជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ។

ថ្មីៗនេះផងដែរ បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា អ្នកវិនិយោគគិនចិនមកពីខេត្តហឺណាន ប្រទេសចិន បានប្តេជ្ញាជំរុញរោងចក្រ សហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និង ជ្រូក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]