លែងចោះផ្លូវដើម្បីពិនិត្យគុណភាពទៀតហើយ! ក្រសួងប្រើម៉ាស៊ីនស្កេនវិទ្យុសកម្ម ជំនួសវិញ

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងនាំចូលម៉ាស៊ីនទំនើបៗ បន្ថែមទៀត ដើម្បីពិនិត្យគុណភាពផ្លូវ តាមរយៈការប្រើវិទ្យុសកម្ម និងRadar ជំនួសឱ្យការខួងចោះផ្លូវដើម្បីពិសោធកម្រាស់ និងគុណភាព។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ ១៤៦B កាលពីថ្ងៃទី ២៨ មីនា នេះថា ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាមានម៉ាស៊ុនពិនិត្យភាពហាប់នៃផ្លូវដោយប្រើវិទ្យុសកម្ម ២ គ្រឿងហើយ ដែលនាំចូលពីអាមេរិក ខណៈកំពុងត្រៀមនាំចូលបន្ថែមទៀត។

«នេះជាលើកទីមួយដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានទិញ បាន២ គ្រឿងនេះ ដើម្បីយកមកដាក់ពីលើផ្លូវ ដោយប្រើវិទ្យុសកម្ម បាញ់មើលថា ការបង្ហាប់ហ្នឹង បានល្អ ឬមិនល្អ យើងមិនបាច់ខូងទេ គឺគ្រាន់តែយកម៉ាស៊ីនដាក់ពីលើ វាប្រាប់យើងតែម្តង» ឯកឧត្តមបានបន្ដ។

លើសពីនេះ ក្រសួងក៏បានបញ្ជាទិញម៉ាស៊ីនស្កេនកម្រាស់ផ្លូវដោយប្រើ Radar មកបន្ថែមផងដែរ។ ម៉ាស៊ីននឹងបំពាក់ភ្ជាប់នឹងរថយន្ត ហើយឱ្យរថយន្តនោះបើកបរកាត់ផ្លូវ ដើម្បីវាស់កម្រាស់ផ្លូវ ដោយវាស់ម្ដង បានប្រវែង ៣០ គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១៤៦B ដែលតភ្ជាប់ពីវាលរិញ ទៅកាន់រង្វង់មូលស្រុកស្ទឹងហាវ និងតភ្ជាប់ពីកំពង់ផែព្រះសីហនុ សម្រេចការសាងសង់ជិត១០០% ដោយរំពឹងថា នៅខែក្រោយនេះ នឹងបញ្ចប់ការសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]