វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា តម្រង់ទិសទៅរកនិរន្តរភាព ក្រោយចប់កូវីដ

សេដ្ឋកិច្ចប្រទេសកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃវីរុសនេះ។ ដូចគ្នានឹងការព្យាកររបស់ធនាគារពិភពលោកចំពោះការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជា ពីដក ១% ទៅដក ២,៩% ដោយសារកូវីដ១៩ នៅឆ្នាំនេះ ចំណែកឯ UNCTAD មើលឃើញថា ដូចប្រទេសជាច្រើននៅលើពិភពលោកដែរ សេច្ឋកិច្ចប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ដើម្បីឆ្លើយតបបាននឹងផលប៉ះពាល់នៃ Covid-19។

នេះបើយោងតាមអ្នកសម្របសម្រួលផ្នែកនិវាសនដ្ឋានរបស់អង្គការសហប្រជាជាតិ ( UN Resident Coordinator ) Pauline Tamesis បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ជាមួយក្រុមការងារប្រចាំប្រទេសរបស់យូអិន (UN Country Team) កាលពីក្នុងខែមេសា កន្លងទៅនេះ។

លោកស្រីបានបន្ថែមទៀតថា “ទោះបីនៅកម្ពុជា មិនទាន់មានការផ្ទុះឡើងនៃជំងឺនេះខ្លាំងមែនក៏ដោយ ក៏ការធ្លាក់ចុះខាងសេដ្ឋកិច្ចក្រៅប្រទេស កំពុងតែជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចជាតិ។

“វិស័យឈានមុខគេ ដូចជាវិស័យវាយនភណ្ឌ ទេសចរណ៍ និងវិស័យសំណង់ កំពុងស្ថិតនៅក្រោមសម្ពាធខ្លាំង ដែលបណ្តាលឲ្យមានទិន្នផលទាប និងការបញ្ឈប់ការងារដ៏ច្រើនហើយវានឹងមានផលប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ” ។

ទំហំប៉ះពាល់នៃបញ្ហាសេដ្ឋកិច្ចចេញពីវិបត្តិមេរោគនេះ ទៅលើវិស័យគម្រោងសាងសង់ នៅមិនទាន់អាចវាស់វែងបាននៅឡើយ។ តែទោះយ៉ាងណា ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ចេញពីវិបត្តិនេះ ម្ចាស់ជំនួយអន្តរជាតិផ្សេងៗគ្នា បានត្រៀមរួចជាស្រេចនូវកញ្ចប់មូលនិធិគាំទ្ររបស់ពួកគេសម្រាប់ស្តារសេដ្ឋកិច្ចក្នុងគ្រាក្រោយវិបត្តិកូវីដ១៩។ ទោះបីជាគម្រោងទាំងនោះ មានអាទិភាពខុសគ្នាក៏ដោយ ក៏ប៉ុន្តែស្ថិតនៅក្នុងគោលដៅតែមួយដូចគ្នា។

រហូតមកដល់ពេលនេះ គម្រោងផ្តល់មូលនិធិអន្តរជាតិធំៗចំនួន ០២ ត្រូវបានគេមើលឃើញថាកំពុងព្យាយាមបង្វែរសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គម្រោងមួយថ្មីរបស់យូអិន ក្រោមគំនិតផ្តួចផ្តើមរបស់ UNCTAD ដែលផ្តោតលើបញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងការដឹកជញ្ជូន។ និងគម្រោងមួយទៀត គឺថវិកាពីយូអិនឌីភីរួមជាមួយរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប ផ្តល់អាទិភាពដល់វិស័យសំណង់ ថាមពល និងដឹកជញ្ជូន។

ចំពោះគម្រោង UNCTAD ថ្មី ដែលបានអនុម័ត កាលពីខែមុននេះ មានគោលបំណងស្ថាបនាបណ្តាញដឹកជញ្ជូន និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត នៅជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងដឹកជញ្ជូននៅក្រោយពេលចប់វិបត្តិកូវីដ១៩។ ទោះបីជាថវិកាពិតប្រាកដ នៅមិនទាន់ជាក់លាក់នៅឡើយក្តី ប៉ុន្តែគម្រោងនេះ នឹងត្រូវបានគ្រប់គ្រងដោយ UNDESA ដែលនឹងផ្តោតលើការជួយអភិវឌ្ឍផ្នែក បណ្តាញដឹកជញ្ជូន និងប្រតិបត្តិការតាមព្រំដែន និងសម្រួលដល់លំហូរទំនិញនិងសេវាកម្ម សម្រាប់រដ្ឋាភិបាល និងអាជីវកម្មឯកជន។

“សម្រាប់គម្រោងនេះ នឹងអនុវត្តដំណោះស្រាយដោយយកគោលការណ៍ណែនាំ វិធានការ លិខិតូបករណ៍ និងវិធីសាស្ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ កសាងភាពធន់សម្រាប់វិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងវិស័យភ័ស្តុភារ” យោងសេចក្តីប្រកាសព័ត៌មាន UNESCAP។

ទន្ទឹមនឹងនេះដែរ នៅចុងខែមេសានេះ កម្ពុជា ទើបតែទទួលបានមូលនិធិមួយទៀតដែលមានទឹកប្រាក់ ៣,៣៤ លានដុល្លារអាមេរិកជាថវិការបស់រដ្ឋាភិបាលស៊ុយអែត និងថវិការបស់យូអិនឌីភីក្រោម “កម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣” ( CCCA – 3) ដើម្បីអនុវត្តគម្រោងរបស់ខ្លួនពីឆ្នាំ ២០២០ ដល់ ២០២២ ។

នៅក្នុងដំណាក់កាលទី ៣ នេះ មានថវិកាជំនួយរបស់រដ្ឋាភិបាលស៊ុយអែតទាំងអស់ចំនួន ៣,៣៤ លានដុល្លារអាមេរិក ក្នុងនោះមានវិភាគទានចំនួន ៦ លានអឺរ៉ូពីសហគមន៍អ៊ឺរ៉ុប និងថវិកាចំនួនកន្លះ (០,៥) លានដុល្លារ ទៀតពីយូអិនឌីភី។ ជំនួយនេះ នឹងត្រូវចំណាយលើវិស័យសំខាន់ៗចំនួន ៥ គឺ ១) ថាមពល ២)កិច្ចការសាធារណៈនិងដឹកជញ្ជូន ៣) ការអភិវឌ្ឍជនបទ ៤) បរិស្ថាន និង​ ៥)ការអប់រំ (យោងតាមប្រភពពី UNDP )។

ជាមួយនឹងការផ្តល់មូលនិធិនេះ ស្ថាប័នយូអិនទាំងពីរ មើលឃើញពីលទ្ធភាពងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ដោយឡែកពីគ្នា។ លោកស្រី Tamesis អ្នកសម្របសម្រួល UN Resident បានមានប្រសាសន៍ថា៖
“ប្រទេសកម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំង សម្រាប់ពាណិជ្ជកម្មខាងក្រៅ លើគ្រប់វិស័យ ក៏ប៉ុន្តែក៏ជាប្រទេសមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត ហើយក៏មានជម្រើសបម្រុងសម្រាប់ងើបឡើងវិញក្រោយពេលចប់វិបត្តិ តិចតួចផងដែរ។”

ចំណែកឯលោក Nick Beresford អ្នកតំណាងរបស់អង្គការយូអិនឌីភីប្រចាំនៅកម្ពុជាយល់ឃើញថា៖

“យើងអាចរកឃើញឱកាសក្នុងវិបត្តិ តាមរយៈការជំរុញការវិនិយោគរបស់រដ្ឋាភិបាលទៅលើការប្រែប្រួលអាកាសធាតុ និងជំរុញការវិនិយោគវិស័យឯកជន ទៅលើភាពធន់របស់ធុរកិច្ច និងធុរកិច្ចបៃតង។ យើងត្រូវការប្រើប្រាស់ការវិនិយោគរបស់យើងសម្រាប់កសាងពិភពលោកដែលស្អាត និងមានសុវត្ថិភាព សម្រាប់ពលរដ្ឋរបស់យើងទាំងអស់គ្នា។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]