វៀតណាមប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជំរុញទីផ្សារអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ ១៩

អ្នកអភិវឌ្ឍន៍ និងអ្នកទិញលក់អចលនទ្រព្យ នៅប្រទេសវៀតណាម បាននិងកំពុងប្រើប្រាស់វេទិកាឌីជីថល ដើម្បីជំរុញការលក់ និងទំនាក់ទំនងជាមួយវិនិយោគិន ដែលនេះគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយក្នុងការសម្របខ្លួនទៅនឹងវិបត្តិកូវីដ ១៩។

ការផ្លាស់ប្ដូរនេះ គឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃក្នុងស្រុកដែលរដ្ឋាភិបាលប្រទេសវៀតណាមទើបតែអនុម័ត ដោយបើក និងជំរុញទឹកចិត្តិឱ្យក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីៗ ទាំងតូច និងធំ អាចចូលមកប្រឡូកក្នុងទីផ្សារអចលនទ្រព្យ តាមរយៈការអប់រំ និងការផ្ដល់សេវាកម្ម។

លោក Pham Kim Xuan តំណាងមកពីក្រុមហ៊ុន Jones Lang Lasalle Vietnam (JLL) បានមានប្រសាសន៍ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យ អាចនឹងក្លាយជានិន្នាការលេចធ្លោមួយនៅក្នុងឆ្នាំ ២០២០ និងទៅថ្ងៃអនាគត។»

ទោះបីជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ដោយ តម្រូវការអចលនទ្រព្យជាពិសេសដីធ្លីនៅប្រទេសវៀមណាម នៅតែបន្តកើនឡើង ហើយអ្នកជំនាញបានព្យាករណ៍ថា អចលនទ្រព្យឌីជីថល នឹងក្លាយជានិន្នាការថ្មី ដែលនឹងត្រូវអនុវត្តិក្រោយវិបត្តិកូវីដ ១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]