សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដើម្បីយកកម្លាំងទប់ទល់នឹងកូរ៉ូណា

គម្រោងការដ្ឋានណាដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ ត្រូវផ្អាកជាមុនសិន ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ នេះបើយោងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិនទៅនឹងរឿងផ្អាកគម្រោងការដ្ឋានសាងសង់នេះដែរថា “ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា។”

ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា “នាថ្ងៃទី ៩ នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់តភ្ជាប់ពីផ្លូវខេត្តបាត់ដំបងទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ។”

សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយឱ្យ Covid-19 ទៅផុតសិន ” ។

ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជានៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាថ្មី ឬ Covid-19។ ដូច្នេះត្រូវធ្វើការកាត់កងគ្នាពីវិស័យផ្សេងៗមកជួយទ្រទ្រង់វិស័យសុខាភិបាលជាមុនសិន”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរៀបចំដែនដីណែនាំស្ថាបត្យករ និងវិស្វករឱ្យគិតគូរពីបរិយាកាស និងប្រពៃណីតំបន់

មហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ២០២៦ លើកកម្ពស់ការច្នៃប្រ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

ក្រសួងដែនដី និង Build4People ពិភាក្សាលើ Toolbox ទាំង៦ ដើម្បីជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងផាសុកភាព

កិច្ចប្រជុំទាញការចាប់អារម្មណ៍លើការផ្លាស់ប្តូរទស្សនទានពី […]

ក្រសួងដែនដី និង JICA ពិភាក្សាលើការរៀបចំផែនការមេដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញ ឆ្នាំ២០៥០ (UTPP)

កិច្ចប្រជុំផ្តោតលើការធ្វើសង្គតិភាពរវាងប្រព័ន្ធដឹកជញ្ជូន […]

កម្ពុជា និងតួកគី ចាប់ដៃគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរក្នុងខេត្តកែប

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីបើកផ្លូវឱ្យមានការស្ថ […]