អាជ្ញាធរឧត្តរមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គសនីឱ្យបានទូទាំងខេត្តក្នុងឆ្នាំនេះ ខណៈរោងចក្រអគ្គិសនីធំ១នឹងបើកដំណើរការឆាប់ៗ

អាជ្ញាធរខេត្តឧត្តរមានជ័យបានដាក់គោលដៅសម្រេចឱ្យមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិទាំងអស់ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣នេះ ខណៈរោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម ​ដែលមានកម្លាំង​ ២៦៥​ មេ​ហ្កា​វ៉ា​ត់​​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ នឹងបើកដំណើរការឆាប់ៗ ​ដើម្បីផ្គត់ផ្គង់អគ្គិសនី ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបផងដែរ។

ឯកឧត្តម ប៉ែន​ កុសល​ អភិបាលខេត្ត​ឧត្តរមានជ័យ ​បាន​មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា រហូតមកទល់នឹងខែមីនានេះ ខេត្តឧត្តរមានជ័យបានផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋបានចំនួន ២៧៦ភូមិ ស្មើនឹងជាង៦ម៉ឺនគ្រួសារ ត្រូវជា ៩០,៤៧ភាគរយហើយ ដែលមានអគ្គីសនីប្រើប្រាស់ ក្នុងចំណោម ៣០៨ភូមិ ខណៈភូមិ ដែលនៅមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួនត្រឹមតែ ៣២ ភូមិប៉ុណ្ណោះ។

អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារអគ្គិសនីបាន និងកំពុងធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីបន្ថែមទៀត ដល់គ្រប់មូលដ្ឋានភូមិ-ឃុំ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ហើយនៅពេលរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មរបស់​ក្រុមហ៊ុន​ ហាន់​ សេង​ធ្យូងថ្ម​ ខូអិ​ល​ធី​ឌី​ Han​ Seng​ Coal​ Mine​ Co​., Ltd ’s សាងសង់រួចរាល់ នឹងផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមួយចំនួនទៀត ចែកចាយទៅខេត្តសៀមរាប។

គួររម្លឹកថា រោងចក្រអគ្គិសនី ដុតធ្យូងថ្មនេះមានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ វិនិយោគដោយក្រុមហ៊ុន Han Seng Coal Mine Co., Ltd ក្រោមទុន ២៩៤លានដុល្លាររអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]