អ្នកស្រាវជ្រាវបង្ហាញបច្ចេកវិទ្យាថ្មីប្រើកាកសំណល់ប្លាស្ទីក ជំនួសខ្សាច់ក្នុងការដ្ឋានសំណង់

អ្នកស្រាវជ្រាវអាមេរិក កាលពីថ្មីៗនេះ បានបង្ហាញពីការសិក្សាថ្មីមួយ ដោយប្រើប្រាស់កាកសំណល់ប្លាស្ទីក ជំនួសឱ្យខ្សាច់ក្នុងល្បាយបេតុង ក្នុងគោលបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ខ្សាច់ដែលមានតម្លៃថ្លៃ និងប៉ះពាល់ដល់បរិស្ថានខ្ពស់។

សាស្រ្តាចារ្យនៃសកលវិទ្យាល័យ Cambridge Dr John Orr បានឱ្យដឹងថា កាកសំណល់ប្លាស្ទីកគឺអាចបំបែក និងបុកជំនួសខ្សាច់បានក្នុងល្បាយបេតុង។

Dr John Orr បន្តថា៖ «បើជំនួសដីខ្សាច់ ដោយកាកសំណល់ប្លាស្ទីក ១០% នៅក្នុងបេតុង សំណង់គឺនៅតែរឹងមាំ និងធ្ងន់ដូចគ្នា»។

របកគំហើញនេះនឹងជួយដល់បរិស្ថានយ៉ាងខ្លាំង។ ជាក់ស្ដែង បើឥណ្ឌាបើអនុវត្តវិធីសាស្ត្រនេះ គេនឹងអាចកាត់បន្ថយការប្រើប្រាស់ខ្សាច់ប្រមាណ ៨២០លានតោនក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា តម្រូវការប្រើប្រាស់ខ្សាច់ក្នុងវិស័យសំណង់អគារសរុបជំវិញពិភពលោក មានដល់ទៅប្រមាណ ៤០ ទៅ ៥០ពាន់លានតោន ក្នុងមួយឆ្នាំៗ។

ខ្សាច់ទាំងនេះ គឺត្រូវបានជីកពីបាតទន្លេ ដែលប៉ះពាល់ដល់បរិស្ថានក្នុងប្រទេសជាច្រើនដូចជា ឥណ្ឌា កម្ពុជា និងវៀតណាមជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]