ឥណ្ឌាកំពុងសង់ផ្លូវល្បឿនលឿនវែងបំផុតតម្លៃ១៣ពាន់លានដុល្លារ ដើម្បីភ្ជាប់ក្រុងញូដេលី និងបុមបៃ

ប្រទេសឥណ្ឌាបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនវែងបំផុតរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ដែលជាផ្លូវតភ្ជាប់ទីក្រុងដេលី និងទីក្រុងបុមបៃ ដើម្បីជំរុញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងតាមឱ្យទាន់គូប្រជែងរបស់ខ្លួន នោះគឺប្រទេសចិន។

គម្រោងផ្លូវល្បឿនលឿននេះជាផ្លូវថ្មីមានប្រវែង ១.៣៨៦ គីឡូម៉ែត្រ មានចំនួនបួនគន្លង ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ១៣ពាន់លានដុល្លារ ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងទីក្រុងធំៗទាំងពីរ ពី ២៤ ម៉ោងមកនៅត្រឹម ១២ ម៉ោងតែប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះនឹងឆ្លងកាត់ទីក្រុង Delhi, Haryana, Rajasthan, Madhya Pradesh, Gujarat និង Maharashtra ។ គម្រោងនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅឆ្នាំ ២០២៤។

នាយករដ្ឋមន្ត្រី Narendra Modi មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានផ្លូវល្បឿនលឿននេះថា  គម្រោងនេះគឺជា “សញ្ញានៃការអភិវឌ្ឍនៃប្រទេសឥណ្ឌា” ដោយបន្ថែមថា “ការវិនិយោគលើគម្រោងផ្លូវដែក ផ្លូវហាយវេយ ខ្សែរថភ្លើងក្រោមដី និងអាកាសយានដ្ឋាន គឺជាគន្លឹះក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា ហើយអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងបង្កើតការងារថ្មីៗបាន”។

រដ្ឋាភិបាលឥណ្ឌាបានពន្លឿនគម្រោងអភិវឌ្ឍន៍សំខាន់ៗជាច្រើន ហើយក្នុងខែនេះ រដ្ឋាភិបាលបានប្រកាសពីការបង្កើនការចំណាយចំនួន ៣៣% ដែលមិនធ្លាប់មានពីមុនមក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា ផ្លូវដែក ផ្លូវហាយវេយ ផ្លូវល្បឿនលឿន និងគម្រោងកំពង់ផែសំខាន់ៗចំនួន១០ ត្រូវបានគេរំពឹងថានឹងបើកដំណើរការ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]