ឥណ្ឌូនេស៊ីគ្រោងបើកដំណើរការរថភ្លើង​​លឿនដំបូងបង្អស់តម្លៃជាង $៧ពាន់លាន នៅខែ៨-២០២៣

ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការ​រថភ្លើង​ល្បឿន​លឿនទី១ និងដំបូងបង្អស់របស់ខ្លួន តម្លៃប្រមាណ ៧,២ពាន់លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃខួបឯករាជ្យរបស់ប្រទេសផងដែរ។

នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងខុទ្ទកាល័យរបស់លោកប្រធានាធិបតីចូកូវីដូដូ ដោយបានគូសបញ្ជាក់ថា នៅទីបំផុត គម្រោងដ៏ធំនេះបានសម្រេចជោគជ័យហើយ ក្រោយពន្យារពេលជាច្រើនលើកច្រើនសាមកហើយ។

លោក Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រហូតមកទល់នឹងពេលនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិននេះ ស្ទើតែបញ្ចាប់ការងារសាងសង់ទាំងស្រុងហើយ។

គម្រោងរថភ្លើងនេះនឹងចាប់ផ្តើមដំណើរការសាកល្បងយូរបំផុតត្រឹមចុងខែឧសភាខាងមុខនេះ និងត្រៀមរួចរាល់​ ដោយរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលជាខួបលើកទី ៧៨ នៃឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការសែត The Diplomat បានសម្រង់សម្តីរបស់លោក Luhut Panjaitan។

ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung មានប្រវែងសរុបចំនួន ១៤២គីឡូម៉ែត្រ និងកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី-ចិន PT Kereta Cepat Indonesia China (KCIC) ជាគម្រោងដែលតភ្ជាប់រដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង Bandung។​

ក្រោយបើកដំណើរការ គម្រោងនេះនឹងកាត់បន្ថយការធ្វើដំណើរបានរយៈពេលរហូតដល់ទៅបីម៉ោង ឱ្យមកសល់ត្រឹមតែប្រហែល ៤០នាទីប៉ុណ្ណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]