២ខែនេះ ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន $៦២៨លាន កើន៣៨%

ក្នុងរយៈពេល ០២ខែដំបូង ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចុះផ្សាយកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនេះ មានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

ជាមួយគ្នានេះដែរ សម្រាប់រយៈពេល ០២ខែ ដើមឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម   ផ្តោតសំខាន់ទៅលើការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត  សំបកកង់រថយន្ត និងNew photovoltaic materials ជាដើម។

គួរបញ្ជាក់ថា បើគិតពីទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ សម្រាប់រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]