រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ

រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់​ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។

មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុន​ថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក Amorn Daengchot នាយកប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍។

គម្រោងនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងមក ក្រោមទុនវិនិយោគសរុបចំនួន ៥លានដុល្លារអាមេរិក និងអាច​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់បានមួយចំនួន ​៦៥កន្លែង។

លោក Amorn Daengchot ប្រធានប្រតិបត្តិក្រុមហ៊ុនព្រីសាយស៍ បានថ្លែងថា ដោយពិនិត្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលជាក់លាក់ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយទៅតាមបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេសកម្ពុជា ក្រុមហ៊ុនពិតជាមានទំនុកចិត្តនឹងមកវិនិយោគរោងចក្រផលិតឧបករណ៍ត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខាអគ្គិសនីនៅក្នុងទឹកដីស្រុកក្រគរនេះ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា គម្រោងនេះជាផ្នែកមួយដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ឱ្យទទួលបានប្រាក់ចំណូលក្នុងគ្រួសារ លើកកម្ពស់សេដ្ឋកិច្ចប្រទេសឱ្យមានការរីកចម្រើន។

ក្រុមហ៊ុនព្រីសាយស៍ មានមូលដ្ឋាននៅខេត្តផាធុមថានី ប្រទេសថៃ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងចុះបញ្ជីក្នុងទីផ្សារមូលប័ត្រនៃប្រទេសថៃ ប្រកបអាជីវកម្ម សម្រាប់ការដោះស្រាយបញ្ហាគ្រប់ផ្នែក ដោយផ្តោតទៅលើការផលិតត្រង់ស្វូរ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនី ការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីវៃឆ្លាត និងគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]