បុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានកំណើន២០ភាគរយ​ ក្នុងឆ្នាំ២០២២

ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណ ៤៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើងប្រមាណ ២០ភាគរយ ធៀបនឹងឆ្នាំ២០២១។

ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។​

យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បុព្វលាភធានារ៉ាប់រងទូទៅ កើនដល់ ១៣២លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង៧ភាគរយ។

ក្នុងឆ្នាំ២០២២ ធានារ៉ាប់រងលើប្រភេទទ្រព្យសម្បតិ្ត ដំណាងប្រមាណ ៣៤ភាគរយ នៃទំហំបុព្វលាភសរុបធានារ៉ាប់រងទូទៅ។​

សូមបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានធានារ៉ាប់រងទូទៅ​ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច មានបុព្វលាភសរុប ៣៣១លានដុល្លារ គិតត្រឹមឆ្នាំ២០២២ កើនឡើង ១០,៦៨ ភាគរយ ធៀបនឹងឆ្នាំមុន។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]