ស្ថានីយសូឡានៅបាត់ដំបងទទួលបានទុនបន្ថែម ៤៥លានដុល្លារ ខណៈការសាងសង់សម្រេចបាន៩០% ហើយ

ក្រុមហ៊ុនចិន Risen Energy កាលពីពេលថ្មីៗនេះ បានបោះទុនប្រមាណ ៤៥ លានដុល្លារ បន្ថែមទៀតទៅក្នុងគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភា ព៧៣ មេហ្គាវ៉ាត់ថ្មីមួយទៀតនៅខេត្តបាត់ដំបង ខណៈដែលការសាងសង់រោងចក្រនេះបានបញ្ចប់ជាង ៩០% ហើយ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ថវិកាបន្ថែមនេះគឺទទួលបានជាទម្រង់ឥណទានពីស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប DEG និង ICCF ដែលនេះជាលើដំបូងដែលក្រុមហ៊ុនចិនទទួលបានហិរញ្ញប្បទានពីអឺរ៉ុប។

ក្រុមហ៊ុនបញ្ជាក់ទៀតថា ឥណទាននេះនឹងជួយឱ្យក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់សម្រាប់វិនិយោគថាមពលសូឡានៅកម្ពុជា និងបង្ហាញពីការបោះជំហានថ្មីក្នុងទីផ្សារកម្ពុជា ព្រមទាំងអាចពង្រីកខ្លួនទៅកាន់ទីផ្សារខាងក្រៅទៀតផង។

គួរបញ្ជាក់ផងដែរថា គម្រោងថាមពលសូឡារបស់ Risen Energy គឺជាគម្រោងមួយនៃគម្រោងថាមពលសូឡាចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តកាលពីឆ្នាំ២០១៩កន្លងទៅនេះ។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានីយថាមពលនេះ នឹងចាប់ផ្តើមបញ្ចេញថាមពល នៅដើមឆ្នាំក្រោយ ភ្ជាប់ចូលបណ្តាញជាតិ នៅក្រោមកិច្ចសន្យាទិញលក់ថាមពលជាមួយអគ្គិសនីកម្ពុជា ក្នុងតម្លៃ ៧,៦សេន (US$) ក្នុងមួយគីឡូវ៉ាតម៉ោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]